កងកម្លាំងកងទ័ពចម្រុះដែលដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរីត្រូវបានដាក់ក្នុងស្ថានភាពត្រៀមខ្លួនប្រយុទ្ធ

(VOVWORLD) -   នាថ្ងៃទី ១៤ ខែឧសភា អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) លោក Bill Urban បានឲ្យដឹងថា កងកម្លាំងកងទ័ពចម្រុះដែលដឹកនាំដោយអាមេរិកទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ប្រចាំនៅអ៊ីរ៉ាក់និងស៊ីរីត្រូវបានដាក់នៅក្នុងស្ថានភាពត្រៀមខ្លួនប្រយុទ្ធ ក្នុងបរិបទដែលភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែកើនឡើង។
កងកម្លាំងកងទ័ពចម្រុះដែលដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរីត្រូវបានដាក់ក្នុងស្ថានភាពត្រៀមខ្លួនប្រយុទ្ធ - ảnh 1អនុប្រធានបញ្ជាការដ្ឋានកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ត្រី  Christopher Ghika

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា កងកម្លាំងរួមសហការប្រយុទ្ធពិសេស (OIR) កំពុងស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នយ៉ាងខ្ពស់ ហើយបន្តឃ្លាំមើលយ៉ាងម៉ឹងម៉ាត់ដល់ការគំរាមកំហែងដ៏ខ្លាំងក្លាចំពោះកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់ផងដែរ។ ទាក់ទងនឹងការអត្ថាធិប្បាយ ដែលត្រូវបានធ្វើឡើងត្រឹមតែរយៈពេលប៉ុន្មានម៉ោងមុននោះរបស់អនុប្រធានបញ្ជាការដ្ឋានកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ត្រី  Christopher Ghika បានអះអាងថាគ្មានសញ្ញាកើនឡើងដែលបញ្ជាក់ពីការគំរាមកំហែងចំពោះកងកម្លាំងអាមេរិកនៅប្រទេសអ៊ីរ៉ាក់និងស៊ីរីនោះទេ ហើយ លោក Bill Urban បន្តទៀតថាការអត្ថាធិប្បាយរបស់លោកឧត្តមសេនីយ៍ត្រី  Christopher Ghika គឺបញ្ច្រាសយ៉ាងទាំងស្រុងទៅនឹងព័ត៌មានដែលផ្តល់ដោយក្រុមចារកម្មអាមេរិកនិងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ ហេតុដូច្នេះ CENTCOM បានបង្កើនកម្រិតនៃការត្រៀមខ្លួនជាស្រេចសម្រាប់ទាហានទាំងអស់នៅក្នុងកងកម្លាំងចម្រុះអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ