កងកម្លាំងប៉ូលីសសមុទ្រវៀតណាមត្រូវបានបំពាក់នាវាយាមល្បាតចំនួន៣គ្រឿង

កងកម្លាំងប៉ូលីសសមុទ្រវៀតណាមត្រូវបានបំពាក់នាវាយាមល្បាតចំនួន៣គ្រឿង - ảnh 1
កងកម្លាំងប៉ូលីសសមុទ្រវៀតណាមត្រូវបានផ្គត់ផ្គង់នាវាយាមល្បាតចំនួន៣គ្រឿង(TTXVN)

 

(VOV)_នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុង Hai Phong (ភាគខាងជើង​វៀតណាម) 
អគ្គស្នង ការឧស្សាហកម្មការពារប្រទេសវៀតណាម បានរៀបចំពិធីផ្ទេរប្រគល់ដាក់ អោយប្រើប្រាស់នាវាយាមល្បាតចំនួន៣គ្រឿង សំរាប់​អគ្គស្នងការប៉ូលីសសមុទ្រ
វៀតណាម។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រី
ក្រសួង ការពារប្រទេសវៀតណាម ​បាន​សង្កត់​ធ្ងន់ថា÷ ការ ផ្ទេរប្រគល់ដាក់អោយប្រើ ប្រាស់នាវាយាមល្បាតចំនួន៣​គ្រឿង​នេះ ជាព្រឹត្តិការណ៍មានអត្ថន័យជាច្រើន  បង្ហាញនូវការយកចិត្តទុក​ដាក់របស់បក្ស រដ្ឋ ក្រសួងការពារប្រទេសចំពោះ កងកម្លាំង​ប៉ូលីសសមុទ្រ។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បានគូសសញ្ញាសម្គាល់១អំពីការ
អភិវឌ្ឍន៍សម្ភារះ​កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ របស់កងកម្លាំងប៉ូលីសសមុទ្រ
វៀតណាម ​ដើម្បីបំពេញរាល់តម្រូវការ​គ្រប់គ្រងរបស់រដ្ឋអំពីសន្តិសុខ សណ្ដាប់ធ្នាប់​លើសមុទ្រ ក៏ដូចជាបណ្ដាលក្ខណះអន្តរជាតិផ្សេងៗទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ