|
កងកម្លាំងអ៊ីរ៉ាក់ឈរយាមនៅខាងក្រៅមន្ទីរពេទ្យមួយនៅក្រុង Mosul នាថ្ងៃទី៩ មករា
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៩ មករា កងកម្លាំងពិសេសអ៊ីរ៉ាក់បានវាយបណ្ដេញខ្មាន់
កាំភ្លើងរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសចេញពីខ័ណ្ឌមួយនៅទីក្រុង Mosul។
កងទ័ពអ៊ីរ៉ាក់បានដណ្ដើមយកវិញនូវការកាន់កាប់ខ័ណ្ឌ Baladiyat ព្រម ទាំងរឹតបន្តឹង
ការឡោមព័ទ្ធក្រុមឧទ្ទាម IS នៅខ័ណ្ឌ Sukkar នៅទីក្រុង Mosul។ កងទ័ពអ៊ីរ៉ាក់គ្រោង
នឹងឆ្លងកាត់ទន្លេ Tigris នាពេលខាងមុខសំដៅវាយបណ្ដេញ ក្រុមភេរវកម្ម IS ចេញ
ពីតំបន់ប៉ែកខាងលិចក្រុង Mosul៕