កងទ័ពវៀតណាមនិងមីយ៉ាន់ម់ាបង្កើនកិច្ចសហប្រតិបត្តិការ

កងទ័ពវៀតណាមនិងមីយ៉ាន់ម់ាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
កងទ័ពវៀតណាមនិងមីយ៉ាន់ម់ាបង្កើនកិច្ចសហប្រតិបត្តិការ

(VOV)_នារសៀលថ្ងៃទី៣០ តុលា នៅទីក្រុងហាណូយ   ឧត្តមសេនីយ៍ឯក Do
 Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ
ប្រទេស បានទទួលជួបនាយឧត្តមសេនីយ៍ Khin Aung Myint មេបញ្ជាការ​ជើងអា
កាស​មីយ៉ាន់មាំ ដែលកំពុង​បំពេញទស្សនកិច្ច​នៅវៀតណាម។ ថ្លែងមតិនៅទីនេះ 
ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាង​ថា៖​ទំ​នាក់ទំនងរវាងកងទ័ពប្រជាជនវៀត
ណាម និងកងកម្លាំងប្រដាប់អាវុធ​មីយ៉ាន់ម៉ា​ បានមានជំហានអភិវឌ្ឍន៍ថ្មីជាច្រើន
នាពេលកន្លងទៅ។ ការផ្លាស់ប្តូរគណៈប្រតិភូរវាងកងទ័ពនៃប្រទេសទាំងពីរបាន
ប្រព្រឹត្តទៅជាប្រចាំ និងទទួលបាន​សមិទ្ធិសកម្មជាច្រើន។ រីឯនាយឧត្តមសេនីយ៍ 
Khin Aung Myint បានអះអាងថា៖​កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និយាយរួម 
និងកងកម្លាំងជើងអាកាសមីយ៉ាន់ម៉ានិយាយដោយឡែក មានគោលបំណងទទួល
បានការជួយឧបត្ថម្ភពីកងទ័ព​ប្រជាជនវៀតណាម ដើម្បីរួមចំណែកកសាងកងកម្លាំង
ប្រដាប់អាវុធកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ