កងទ័ពស៊ីរីដណ្តើមបានឡើងវិញទីកន្លែងយុទ្ធសាស្ត្រសំខាន់ជាច្រើន
|
កងទ័ពស៊ីរីដណ្តើមបានឡើងវិញទីកន្លែងយុទ្ធសាស្ត្រសំខាន់ជាច្រើន (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ កុម្ភៈ ស្ថានីយ៍ទូរទស្សន៍ Al Mayadeen របស់លីបង់
បានឲ្យដឹងថា៖ កងទ័ពស៊ីរីបានមានការបោះជំហានថ្មីក្នុងការដណ្តើមបានឡើង
វិញបណ្ដាតំបន់ដែលពួកឧទ្ទាមជ្រុលនិយមបានទន្ទ្រានកាន់កាប់នៅខេ្ត Aleppo
និងខេត្ត Latakia ភាគខាងជើងប្រទេសនេះ ហើយកំពុងឈានទៅតំបន់ខ្សែព្រំ
ដែនជាមួយទួរគី។ នៅខេត្ត Aleppo ទាហានស៊ីរីបានទន្ទ្រានកាន់កាប់ឡើងវិញ
ទីរួមខេត្តយុទ្ធាសាស្ត្រ Kafin។ នេះគឺជាច្រកទ្វារទៅកាន់ទីក្រុង Azaz ដែលជា
ទីតាំងសំខាន់របស់ពួកឧទ្ទាមនៅខ្សែព្រំដែនរវាងស៊ីរីនិងទួរគី។ ការដណ្តើម
បានការត្រួតពិនិត្យទីក្រុង Kafin ឡើងវិញស្ថិតក្នុងការជ័យជំនះដែលកងទ័ព
ស៊ីរីទទួល បានដោយមានការជួយឧបត្ថម្ភរបស់កងទ័ពជើងអាកាសរុស្ស៊ីនិង
បណ្ដាទាហានរបស់ចលនាឥស្លាម Hezbolla។ ក្រៅពីនោះ កងទ័ពស៊ីរីក៏កំពុង
ឈានចូល ទីរួមខេត្ត Kansabbah ខេត្ត Latakia ផងដែរ៕