កិច្ចការគ្រប់គ្រងរដ្ឋអំពីសាសនាជានិច្ចកាលពង្រីកសុពលភាព និងប្រសិទ្ធភាព

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃ គណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨ ផ្នែកគ្រប់គ្រងរដ្ឋអំពីសាសនា។
កិច្ចការគ្រប់គ្រងរដ្ឋអំពីសាសនាជានិច្ចកាលពង្រីកសុពលភាព និងប្រសិទ្ធភាព - ảnh 1កិច្ចការគ្រប់គ្រងរដ្ឋអំពីសាសនាជានិច្ចកាលពង្រីកសុពលភាព និងប្រសិទ្ធភាព 

នាព្រឹកថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃ គណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨ ផ្នែកគ្រប់គ្រងរដ្ឋអំពីសាសនា។ ឆ្នាំ ២០១៧ ផ្នែកសាសនាបានសាមគ្គី ផ្លាស់ប្ដូរថ្មី លើកំពស់គុណភាពកិច្ចការគ្រប់គ្រងរដ្ឋអំពី សាសនា ពង្រីកល្អនូវសុពលភាព និងប្រសិទ្ធភាពនៃកិច្ចការគ្រប់គ្រងរដ្ឋ ហើយរួមចំណែកធានាសន្តិសុខនយោបាយ បម្រើល្អភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ ឆ្នាំ ២០១៨ ការងារគ្រប់គ្រងរដ្ឋអំពីសាសនាបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ប្រជាពលរដ្ឋកាន់សាសនា ហើយមានផែនការបំពាក់បំប៉នចំណេះវិទ្យាជូនអ្នកមុខអ្នកការ។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា៖ “ស្មារតីសាមគ្គីភាពគឺមានសារៈសំខាន់ណាស់។នៅទីណា ដែលថ្នាក់ដឹកនាំធ្វើ កិច្ចការចលនាល្អនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការអនុវត្តសកម្មភាពសាសនាតាមការកំណត់របស់ច្បាប់ គឺនៅទីនោះមានស្ថិរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ