កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤

កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤ - ảnh 1
កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤ (VOV)


        Vovworld-នាព្រឹកថ្ងៃទី២៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេស​
វៀត​ណាម​បានរៀបចំសន្និសីទ Onlines ស្ដីពីកិច្ចការបរទេសនៅដំបន់នានា
សំដៅវាយ​តំលៃ​​លទ្ធផលសកម្មភាពកិច្ចការបរទេសដំបន់ឆ្នាំ២០១៤និងលាត
​ត្រដាងសកម្មភាព​កិច្ចការបរទេសសំខាន់នៃប្រទេសជាតិក្នុងឆ្នាំ២០១៥។ ក្នុង
ឆ្នាំ​២០១៤ កិច្ចការបរទេស​របស់វៀតណាមទទួលបានសមិទ្ធិដ៏ធំធេង រួមចំណែក
​សំខាន់ក្នុងការរក្សា​បរិយាកាស​សន្តិភាពស្ថិរភាពរក្សារឹងមាំឯករាជ្យអធិបតេយ្យ
ភាពនិងបូរណភាពដែនដី។ រាល់​សមិទ្ធិនេះមានការរួមចំណែកជាច្រើននៃ​
សកម្មភាពកិច្ចការបរទេសនៅដំបន់។ ក្នុងឆ្នាំ​២០១៥ អនុរដ្ឋមន្ត្រីការបរទេស​
លោក Ho Xuan Son បានចាត់ទុកថា ដំបន់នានាត្រូវ​យកចិត្តទុកដាក់ដល់​គោលដៅ
សំខាន់នៃការងារកិច្ចការបរទេស។

        “ក្នុងបញ្ហាអន្តរជាតិ យើងយកចិត្តទុកដាក់ជំរុញសេដ្ឋកិច្ចកិច្ចការបរទេស រួម
​ទាំង​ចលនាវិនិយោគដោយផ្ទាល់ពីបរទេសឬពន្លឿនពាណិជ្ជកម្មទេសចរណ៍ជា
ដើម។ ផ្នែក​សំខាន់មួយទៀតគឺបញ្ហាផ្ទៃក្នុង រួមមានកសាងអង្គការចាត់តាំងក្បាល
​ម៉ាស៊ីន​លើកកំពស់​គុណភាពកម្មាភិបាល សហការរវាងមន្ទីកិច្ចការបរទេសនិង​
មន្ទី​ស្ថាប័ននានា រវាងមន្ទី​កិច្ចការបរទេសជាមួយក្រសួងការបរទេសនិង​ស្ថាប័ន​
មជ្ឈឹមមានជាប់ទាក់ទិននានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ