កិច្ចចរចាររវាង EU-អង់គ្លេសស្ដីពីកិច្ចព្រមព្រៀងក្រោយ Brexit មិន​ទទួល​បានការបោះជំហានជាក់ស្ដែងឡើយ

(VOVWORLD) - ភាគី EU និងអង់គ្លេសទើបតែបញ្ចប់វង់ចរចាលើកទី ២ ដែលបានប្រព្រឹត្តិទៅក្នុងរយៈពេលមួយសប្តាហ៍ ស្ដីពីកិច្ចព្រមព្រៀងក្រោយ Brexit ដែលមិនទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ណាមួយឡើយ ដោយហេតុផលរបស់ភាគី EU ថា ភាគីអង់គ្លេសខ្វះការសន្យាដែរ។
កិច្ចចរចាររវាង EU-អង់គ្លេសស្ដីពីកិច្ចព្រមព្រៀងក្រោយ Brexit មិន​ទទួល​បានការបោះជំហានជាក់ស្ដែងឡើយ - ảnh 1 ប្រធានក្រុមអ្នកចរចារបស់ EU លោក Michel Barnier 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ២៤ ខែមេសា បន្ទាប់ពីបានបញ្ចប់ការចរចារក្នុងរយៈពេលមួយសប្តាហ៍ជាមួយចក្រភពអង់គ្លេស ស្តីពីកិច្ចព្រមព្រៀងក្រោយ Brexit នោះ ប្រធានក្រុមអ្នកចរចារបស់ EU លោក Michel Barnier បានឲ្យដឹងថា ភាគីទាំងពីរមិនទទួលបានវឌ្ឍនភាពគួឲ្យកត់សម្គល់ណាមួយឡើយ ។ ទន្ទឹមនឹងនេះ ភាគី EU បានរិះគន់អង់គ្លេសគឺខ្វះការសន្យាក្នុងប្រធានបទដ៏សំខាន់ៗនៃការចរចា។

ជាពិសេស ក្នុងបញ្ហាចក្រភពអង់គ្លេសចាំបាច់ត្រូវពន្យារពេលអន្តរកាល Brexit ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំនេះ ដើម្បីមានពេលវេលាបន្ថែមទៀតសម្រាប់ការចរចានោះ លោក Michel Barnier បានចាត់ទុកថា៖ ទស្សនៈដែលមានលក្ខណៈចាប់បង្ខំនេះរបស់អង់គ្លេសគឺមិនអាចទទួលយកបានឡើយ។

ជាការឆ្លើយតប នឹងការរិះគន់របស់ភាគី EU ក្នុងសេចក្តីប្រកាស ដែលបាននាំចេញនារសៀលថ្ងៃទី ២៤ ខែមេសារដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ភាគីទាំងពីរនឹងមិនអាចចុះសម្រុងគ្នាក្នុងកិច្ចព្រមព្រៀងឡើយ  ដរាបណា EU នៅតែដាក់លក្ខខណ្ឌចំពោះអង់គ្លេស ដោយមិនយល់ដឹងថា  អង់គ្លេសបានចាកចេញពី EU ហើយ។តាមផែនការជុំរចរចាជាបន្តនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១១ ខែឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ