កិច្ចចរចាររវាងអ៊ីរ៉ង់និង IAEAមានការវិវឌ្ឍន៌ល្អនិងឈានចូលថ្ងៃទី២
|
អ្នកនាំពាក្យ IAEO លោក Behrouz Kamalvandi (រូបថតៈ Press TV) |
(VOVworld)-នាថ្ងៃទី៨កុម្ភៈ អង្គការថាមពលបរមាណូអ៊ីរ៉ង់ (IAEO)បានជូនដំណឹង
ឲ្យដឹងថា កិច្ចចរចារជាមួយស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA)ស្តីអំពី កម្ម
វិធីនុយក្លេអ៉ែររបស់តេហ៉េរង់បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងពន្យារយៈ
ពេល១ថ្ងៃទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាន ដកស្រង់សំដីរបស់អ្នក
នាំពាក្យ IAEO លោក Behrouz Kamalvandi ឲ្យដឹងថា កិច្ចចរចារ រវាងអ៊ីរ៉ង់និង
IAEA នាថ្ងៃទី៨កុម្ភៈមានចរិតលក្ខណៈស្ថាបនា និងកំពុងមាន ដំណើរវិវឌ្ឍន៌ល្អ ហើយនឹងបានបន្តក្នុងថ្ងៃទី៩កុម្ភៈ។ កិច្ចចរចារនេះ សំដៅ កសាងទំនុកទុកចិត្ត ជួយដោះស្រាយការជំពាក់ជំពិនរួមទាំងរាល់បញ្ហាទាក់ទិន ដល់កម្មវិធីនុយក្លេអ៊ែរ
របស់តេហ៉េរ៉ង់។ រហូតដល់សព្វថ្ងៃ ភាគី IAEA មិនទាន់ ចេញសេចក្តីបកស្រាយ
ណាមួយឡើយ៕