កិច្ចចរចាសន្តិភាពនៅ Astana ផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីផែនការរបស់រុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ២២ ធ្នូ វង់ចរចាថ្មីសំដៅបង្កើតឡើងវិញនូវសន្តិភាពសម្រាប់ស៊ីរី ដែលគាំពារដោយ រុស្ស៊ី ទួរគី និងអ៊ីរ៉ង់ នៅទីក្រុង Astana របស់ Kazakhstan បានឈានចូលថ្ងៃធ្វើការទី ២ ក្នុងស្ថានភាពដែលបញ្ហាជាច្រើនមិនទាន់បានឯកភាពក្រោយពីថ្ងៃធ្វើការទី ១ នៅឡើយ ជាពិសេសគឺផែនការសំដៅជំរុញដំណើរស្ថិរភាពនយោបាយដោយរុស្ស៊ីផ្តួចផ្តើមនោះ។ 
កិច្ចចរចាសន្តិភាពនៅ Astana ផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីផែនការរបស់រុស្ស៊ី - ảnh 1កិច្ចចរចាសន្តិភាពនៅ Astana ផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីផែនការរបស់រុស្ស៊ី 

នាថ្ងៃទី ២២ ធ្នូ វង់ចរចាថ្មីសំដៅបង្កើតឡើងវិញនូវសន្តិភាពសម្រាប់ស៊ីរី ដែលគាំពារដោយ រុស្ស៊ី ទួរគី និងអ៊ីរ៉ង់ នៅទីក្រុង Astana របស់ Kazakhstan បានឈានចូលថ្ងៃធ្វើការទី ២ ក្នុងស្ថានភាពដែលបញ្ហាជាច្រើនមិនទាន់បានឯកភាពក្រោយពីថ្ងៃធ្វើការទី ១ នៅឡើយ ជាពិសេសគឺផែនការសំដៅជំរុញដំណើរស្ថិរភាពនយោបាយដោយរុស្ស៊ីផ្តួចផ្តើមនោះ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ប្រធានប្រតិភូចរចារបស់រុស្ស៊ី លោក Aleksandr Lavrentyev បានឲ្យដឹងថា រុស្ស៊ីកំពុងជំរុញផែនការរៀបចំ មហាសន្និបាតសន្ទនាជាតិ នៅ Sochi ដើម្បីបង្កើនសម័យពិភាក្សា សំដៅសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងនយោបាយចុងក្រោយ ដែលរាំងស្ទះយ៉ាងយូរក្នុងវង់ចរចាសន្តិភាពស៊ីរីដោយអង្គការសហប្រជាជាតិគាំពារនៅ Geneva ប្រទេសស ស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ