កិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនដីគោកវៀតណាម
|
ទិដ្ឋភាពនៃកិច្ចប្រជុំ |
(VOVworld)-ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០តុលាឆ្នាំ២០១៦នៅទីក្រុងហូជីមិញបានប្រ
ព្រឹត្តទៅកិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមា
និងបោះបង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជា។ ចូលរួមក្នុងកិច្ចប្រជុំនេះ គណៈ ប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រ
ធានគណៈកម្មាធិការព្រំដែនជាតិ ហើយគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក
វ៉ាគីម ហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារព្រំដែន។ ដោយឈរលើមូលដ្ឋានជ្រួត
ជ្រាបនូវ អនុសញ្ញានិងកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខាមុននេះនិង
គោលនយោ បាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ ភាគីទាំងពីរបានផ្លាស់
ប្តូរទៅលើវិធានការ សំដៅដោះស្រាយរាល់បញ្ហានៅសេសសល់ដើម្បីសម្រេចយ៉ាង
ឆាប់ៗការងារខ័ណ្ឌសីមានិងបោះបង្គោលប្រដែនលើដីគោករវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯក ភាព បញ្ចូនក្រុមបេសកកម្មពិសេសទាំងពីរវៀតណាមនិង
កម្ពុជាជួបគ្នានាខែវិច្ឆិកាខាងមុខ ដើម្បីកំណត់ទីទាំងច្បាស់លាស់របស់បង្គោល
ចំនួន៤រវាងខេត្ត Dak Lak (វៀត ណាម) ជាមួយ ខេត្តមណ្ឌលគិរី (កម្ពុជា) និងរវាង
ខេត្ត Tay Ninh ជាមួយខេត្តស្វាយរៀង ដើម្បីប្រគល់ក្រុមបេសកកម្មចម្រុះទទួល
បន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោល ព្រំដែននៃប្រទេសទាំងពីរអនុវត្តការក
សាងនូវបង្គោលទាំង៤នេះ។ ភាគីទាំងពីរក៏បាន ឯកភាពជម្រុញការសាងសង់ថ្មី
ស្ពាន Dac Dang ជំនួសឲ្យស្ពានចាស់សំដៅជម្រុញការ ជួបប្រាស្រ័យទាក់ទង និង
សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងតំបន់ពាក់ព័ន្ធនានា រវាងភាគីទាំងពីរ
សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងអនុម័ត។ ភាគីទាំងពីរបានផ្លាស់ ប្តូរយោ
បល់អំពីការងារគ្រប់គ្រងព្រំដែននិងអះអាងថា នឹងបង្កើនថែមទៀតការងារ សហ
ការរវាងក្រសួងស្ថាប័ននានាឈរលើមូលដ្ឋាននៃអនុសញ្ញានិងកិច្ចព្រមព្រៀង រវាង
ភាគីទាំងពីរដែលមានស្រាប់ សំដៅរក្សាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការមាន
ផលប្រយោជន៍រួមរវាងប្រជាជនជាប់ព្រំដែននៃប្រទេសទាំងពីរ៕