កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃប្រទេស ១៨ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)
(VOVWORLD) - កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ១៨ ដែលចូលរួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានធ្វើឡើងនាយប់ថ្ងៃទី ២០ ខែកក្កដា តាមរយៈប្រព័ន្ធវីដេអូ។
អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ធ្វើជាប្រធាននៃកិច្ចប្រជុំនៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាម បានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរវាងឯកអគ្គរដ្ឋ ទូតនៃសមាជិក EAS ក្នុងឆ្នាំវៀតណាមកាន់ដំណែង ជាប្រធានអាស៊ាន បានប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិការ ដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ីកាលពីខែកុម្ភៈកន្លងមក។ កិច្ចប្រជុំបានអបអរសាទរនូវប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” ក៏ដូចជាអាទិភាពរបស់វៀតណាមក្នុងការជំរុញការកសាងសហគមន៍អាស៊ាន និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងសហគមន៍អន្តរជាតិ ជាពិសេស រួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ជាមួយគ្នានេះ ប្រទេសនានាក៏បានសម្តែងនូវការត្រៀមរួចជាស្រេចជួយដល់វៀតណាមនិងអាស៊ានក្នុងការសម្រេចបាននូវអាទិភាពទាំងអស់នេះ។ អនុរដ្ឋ មន្រ្តី លោក Nguyen Quoc Dung បានលើកមតិថា៖ “ឆ្នាំ ២០២០នេះ ជាឆ្នាំកត់សម្គាល់នូវរយៈពេល ១៥ ឆ្នាំ នៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) - (២០០៥-២០២០)។ នៅក្នុងបរិបទដែលតំបន់និងពិភពលោកបណ្តាមានបម្រែបម្រួលយ៉ាងឆាប់រហ័ស ប្រទេស EAS ទាំងអស់ ចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មសំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះរាល់បញ្ហាប្រឈមទើបលេចចេញព្រមទាំង ឆ្លៀតយកឱកាសសម្រាប់បង្កើតបរិយាកាសសន្តិភាពនិងស្ថេរភាពក្នុងតំបន់”។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៨ ប្រទេសរួមមានប្រទេសអាស៊ានចំនួន ១០ និងប្រទេសជាដៃគូអាស៊ានចំនួន ៨ គឺ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ រុស្ស៊ីនិងសហរដ្ឋអាមេរិក៕