កិច្ចប្រជុំបូកសរុបការងារសារព័ត៍មានកិច្ចការបរទេស
នាព្រឹកថ្ងៃទី ៧ កញ្ញា គណះកម្មាធិការទទួលបន្ទុកការងារសារព័ត៍មាន កិច្ចការបរ
ទេសវៀតណាម បានរៀបចំកិច្ចប្រជុំលើកទី ២ សំដៅ បូកសរុបការងារសារព័ត៍មាន កិច្ច ការបរទេស ក្នុងរយះពេល ៦ ខែដើមឆ្នាំ លាតត្រដាងអនុវត្តភារកិច្ចក្នុងរយះពេល ៦ ខែ
ចុងឆ្នាំ។ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និង ជាប្រធានគណះកម្មាធិការ ទទួលបន្ទុកការងារសារព័ត៍មាន កិច្ចការបរទេស បានធ្វើអធិ
បតី ភាពកិច្ចប្រជុំ។ គណះកម្មាធិការ ទទួលបន្ទុកការងារសារព័ត៍មាន កិច្ចការបរទេស បានវាយតំលៃថា៖ក្នុងរយះពេលប៉ុន្មានខែដើមឆ្នាំនេះ ការងារផ្សព្វផ្សាយព័ត៍មាន ឃោស
នា កិច្ចការបរទេសត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ជាមួយភារកិច្ចស្នូលគឺផ្សព្វផ្សាយ រូបភាព វៀតណាម ចេញទៅពិភពលោក និងការតស៊ូជាមួយសាធារណះមតិ លើវិស័យសំខាន់ៗ
រួមចំណែកបង្កើតការស្រុះចិត្តគំនិត ឆ្លៀតយកការគាំទ្ររបស់សហគមន៍អន្តរជាតិ និងជន វៀតណាមនៅឯបរទេស។ ស្ដីពីទិសដៅ ភារកិច្ចក្នុងបណ្ដាខែចុងឆ្នាំ លោក Pham Van Linh អនុប្រធានគះកម្មាធិការឃោសនា អប់រំមជ្ឈឹមអនុប្រធានប្រចាំការ គណះកម្មាធិការ ទទួល បន្ទុកការងារសារព័ត៍មាន កិច្ចការបរទេស បានអោយដឹងថា៖
“យើងបន្តលើកកំពស់គុណភាពនៃការងារសេនាធិការ ព្យាករណ៍សភាពការណ៍ បង្កើន
និងលើកកំពស់ ប្រសិទ្ធភាពនៃបណ្ដាសកម្មភាពសារព័ត៍មាន ពីវៀតណាម ចេញទៅក្រៅ
ប្រទេស ផ្អែកទៅលើមូលដ្ឋាន ក្ដាប់ជាប់គោលជំហរ គោលមាគា៍ និងភារកិច្ចឃោសនា
កិច្ចការបរទេសជាក់ស្ដែងរបស់បក្ស រដ្ឋ តភ្ចាប់យ់ាងជិតស្និទ្ធថែមទៀត ការផ្សព្វផ្សាយ
ព័ត៍មាន នៅក្នុងនិងក្រៅប្រទេស សំដៅពង្រឹងថែមទៀត ការស្រុះចិត្តគំនិតរបស់សង្គម និងឆ្លៀតថែមទៀតការគាំទ្ររបស់សហគមន៍អន្តរជាតិ និងជនវៀតណាមនៅឯបរទេស
ចំពោះបុព្វហេតុ កសាងនិងការពារប្រទេសជាតិ …ជាដើម៕”
|
កិច្ចប្រជុំបូកសរុបការងារសារព័ត៍មានកិច្ចការបរទេស ̣(http://vov.vn) |