កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៦

(VOVWORLD) - កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែតុលា នៅទីក្រុង Adelaide រដ្ឋធានីនៃរដ្ឋអូស្ត្រាលី។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៦ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son (កណ្តាល) ធ្វើជាសហប្រធានកិច្ចប្រជុំ (រូបថត៖ Viet Nga/VOV-Australia)

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

នៅឯកិច្ចប្រជុំ ភាគីទាំងពីរបានអះអាងថា តែងតែវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អលើវិស័យភាគច្រើន ទាំងលើកម្រិតទ្វេភាគី និងពហុភាគី។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៦ - ảnh 2ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានផ្លាស់ប្តូរឯកសារបន្ទាប់ពីពិធីចុះហត្ថលេខា (រូបថត៖ Viet Nga/VOV-Australia)

ភាគីទាំងពីរបានឯកភាពថា ការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលីក្នុងខែមីនា ឆ្នាំ២០២៤ គឺជាជំហានអភិវឌ្ឍន៍ដ៏រឹងមាំ មានចរិតលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បើកចេញសម័យកាលថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយការជឿទុកចិត្តខាងនយោបាយខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាង។ ភាគីទាំងពីរបានឯកភាពជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការគោរពច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son និងរដ្ឋមន្ត្រី Penny Wong បានឯកភាពលើខ្លឹមសារ និងចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៤ - ២០២៧។

ប្រតិកម្មទៅវិញ

ផ្សេងៗ