កិច្ចប្រជុំលើកទី១២នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានបើកនៅទីក្រុងហាណូយ
|
កិច្ចប្រជុំលើកទី១២នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម (រូបថតៈ vov) |
(VOVworld)-ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំលើកទី១២នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមនា
ព្រឹកថ្ងៃទី៦សីហានៅទីក្រុងNinh Binh (ភាគខាងជើងវៀតណាម) លោក Dinh The
Huynh ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹម បានស្នើរឲ្យសមាជិកនៃ
ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម ប្រមូលផ្តុំពិភាក្សា ដើម្បីសុក្រិតសេចក្តីព្រាងរបាយការណ៍ និងផ្លាស់ប្តូរលើបញ្ហា សំខាន់មួយចំនួន ដូចជា លទ្ធផលដែលទទួលបាន និងរាល់
បញ្ហាដែលបានដាក់ចេញ ចំពោះបក្សកាន់អំណាចក្រោយរយៈពេល៣០ឆ្នាំផ្លាស់
ប្តូរថ្មី ពិនិត្យលើទំនាក់ទំនង បក្សដឹកនាំ រដ្ឋគ្រប់គ្រង និងប្រជាជនធ្វើជាម្ចាស់តាម
រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ជាដើម។ លោក Dinh The Huynh បានលើកច្បាស់
ថា នេះជាខ្លឹមសារធំ និងមានអត្ថន័យសំខាន់ មិនត្រឹមតែចំពោះការងារការងារ
កសាងបក្សនាបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសកម្មចូលក្នុងការងារបូក
សរុបរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេស ជាតិទៀតផង៕