កិច្ចប្រជុំលើកទី១៧នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទ
(VOV)_នាថ្ងៃទី ១៧ មេសា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា Nguyen
Sinh Hung កិច្ចប្រជុំ លើកទី ១៧ នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
បានបិទ។ មុនពេលបិទកិច្ចប្រជុំ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សា អំពីគំរោងច្បាប់ដីធ្លី ( ធ្វើវិសោធនកម្ម) បន្ទាប់ពីពេលស្ដាប់ ទទួលមតិ កែសម្រួល
តាមរយះការផ្តល់មតិរបស់ប្រជាជន។ ពិភាក្សានៅទីនេះ បណ្ដាសមាជិកនៃគណះ
កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពជាសារវ័ន្ត ជាមួយការបន្តរក្សារ ការកំណត់ របប បែបបទកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ចំពោះដីធ្លី ពីព្រោះ ដីធ្លី
ជាសមទ្ធិ ផលនៃការឈូសឆាយ ពូនជ្រុំរបស់ជនវៀតណាមជាច្រើនជំនាន់។ ប្រធាន គណះកម្មាធិការហិរញ្ញវត្ថុ ថវិកា លោក Phung Quoc Hien បានស្នើធ្វើច្បាស់លាស់
សិទ្ធិរបស់អ្នកប្រើប្រាស់ដី និងសិទ្ធិរបស់រដ្ឋ ចំពោះតួនាទីជាដំណាងកម្មសិទ្ធិ និង
ឯកភាព អំពីការគ្រប់គ្រងដីធ្លី។
|
កិច្ចប្រជុំលើកទី ១៧ នៃគណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម (internet) |
ពីថ្ងៃទី ៩ដល់ថ្ងៃទី ១៧ មេសា កិច្ចប្រជុំលើកទី ១៧ នៃគណះកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាវៀតណាម ប្រព្រឹត្តទៅជាមួយខ្លឹមសារសំខាន់ជាច្រើន ដើម្បីត្រៀមរៀបចំ
អោយសម័យប្រជុំ លើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ខាងមុខនេះ៕