កិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម- ឡាវ

កិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម- ឡាវ - ảnh 1
ប្រធានរដ្ឋសភាវឪតណាម Nguyen Sinh Hung
និងប្រធានរដ្ឋសភាឡាវ Pany Yathotu
(រូបថតៈ TTXVN)


(VOVworld)-នាព្រឹកថ្ងៃទី23មេសានៅខេត្ត Son La ជាខេត្តព្រៃភ្នុំព្រំដែននៅភាគខាង ជើងវៀតណាម បានបើកសន្និសីទថ្នាក់ជាតិក្រោមប្រធានបទ “ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម ឡាវ សាមគ្គីភាព មិត្តភាព” ត្រូវបានប្ររព្ធឡើងជាផ្លូវការ។ ប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung ប្រធានរដ្ឋសភាឡាវ Pany Yathotu រួមជាមួយតំណាងជាង ៦០០រូប បានអញ្ចើញ ចូលរួមសន្និសីទ។ នេះជាសកម្មភាពជាក់ ស្តែង សំដៅរំលឹកអនុស្សាវរីយ៌លើកទី
៥០ ទិវាបង្កើតទំនាក់ទំនងការទូត វៀត ណាម ឡាវ និង រយៈ ៣៥ឆ្នាំ ទិវា ចុះហត្ថ
លេខា “កិច្ចព្រមព្រៀងមិត្តភាព និង សហប្រតិបត្តិការវៀតណាម ឡាវ”

        ថ្លែងមតិនៅសន្និសីទ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖  សន្និសីទជាចំណុចសំខាន់ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ  រវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម -ឡាវ ក្នុង៖ ឆ្នាំសាមគ្គីភាព មិត្តភាព វៀត
ណាម -ឡាវ  2012។ លោក Nguyen Sinh Hung បាន ប្រសាសន៌ថា៖

កិច្ចព្រមព្រៀងមិត្តភាពនិងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម- ឡាវ - ảnh 2
ប្រធានរដ្ខសភា Nguyen Sinh Hung ថ្លែងមតិក្នុងសន្និសីទ
(រូបថតៈ Internet)

        “នេះគឺជាឱកាស ដើម្បីយើងរំលឹកឡើងវិញ និងធ្វើអោយស៊ីជំរៅ ថែមទៀត  ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាពិសេស វៀតណាម -ឡាវ ទន្ទឹម នឹងនោះ រួមគ្នា
ផ្លាស់ប្តូរទឹសដៅ ដំណោះស្រាយ ជំរុញការអភិវឌ្ឈន៏ កិច្ចសហប្រតិបត្តិការរវាងរដ្ឋ
សភា និង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ”។ 

        ដំណាង គណះប្រតិភូររដ្ឋសភា ឡាវ លោកស្រី Pany Yathotu សមាជិកា ការិយាល័យនយោបាយនិងជា ប្រធានរដ្ឋសភាឡាវ បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនង 
ពិសេស រវាងប្រទេសទាងពីរ ក្នុងអំឡុងទស្សវត្តន៏ជាច្រើនកន្លងទៅ បានក្លាយទៅជា
ទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរ រវាងប្រជាជាតិទាំងពីរ។ លោកស្រីបាវាយ តម្លៃខ្ពស់ការជួយ ឧបត្ថម្ភរបស់វៀតណាមចំពោះបុព្វហេតុរៅដោះនិងកសាង ប្រទេសឡាវ។លោកស្រី
Pany Yathotu បានមានប្រសាសន៌ថា៖    
        “ក្នុងដំណាក់កាលនិមួយៗ និងរាល់ជ័យជំនះរបស់បដិវត្តន៏ឡាវសុទ្ធតែផ្សារ
ភ្ជាប់ជាមួយការជួយឧបត្ថម្ភ គាំទ្រយ៉ាងខ្លាំងក្លា និងពលីកម្មយ៉ាងធំធេញ របស់
ប្រជាជនវៀតណាម ជាបងប្អូន។ ការចូលរួមសន្និសីទ លើកនេះ នៅវៀតណាម  ជា ឱកាស ដើម្បីយើងខ្ញុំសង្កេតឃើញបណ្ដាសមិទ្ធដែលវៀតណាមនិយាយរួម និង
បណ្ដាខេត្តនៅដំបន់ព្រំដែននិយាយដោយឡែកទទួលបាន។ យើងខ្ញុំសូមសន្យានឹង
រួមជាមួយវៀតណាម បន្តពូនជ្រុំ ការពារទំនាក់ទំនងដ៏មហិមារ ចំណងសាមគ្គីភាព
ជាពិសេស រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ