កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជាលើកទី៥

(VOVWORLD) - នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានចែករំលែកការយល់ដឹងរួម លើការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ការលេចចេញនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលកំពុងបង្កឡើងបញ្ហាប្រឈមធំៗចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជាលើកទី៥ - ảnh 1ទិដ្ឋភាពនៅកិច្ចសន្ទនា។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៤ ឧសភា នៅខេត្ត Binh Phuoc ដែលជាខេត្តមួយនៅភូមិភាគអាគ្នេយ៍ (វៀតណាម) ដែលមានខ្សែព្រំដែនជិត ២៦០ គីឡូម៉ែត្រជាប់ជាមួយកម្ពុជា បានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កម្ពុជាលើកទី ៥។ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស - ប្រធានគណៈប្រតិភូវៀតណាម និងលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ - ប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានកិច្ចសន្ទនានេះ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានចែករំលែកការយល់ដឹងរួម លើការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ការលេចចេញនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលកំពុងបង្កឡើងបញ្ហាប្រឈមធំៗចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។ ក្នុងបរិបទនោះ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តពង្រីកមជ្ឈភាព នៅក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ក៏ដូចជា ជាមួយដៃគូរខាងក្រៅ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក៏នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានឯកភាពជំរុញការសម្របសម្រួលគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំសកម្មភាពក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២”; បន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងគ្រប់គ្រងព្រំដែនតាមទម្រង់នានាដូចជា៖ ការជួបប្រាស្រ័យ ចងមេត្រីភាព ការល្បាតរួមគ្នា បង្ក្រាបបទល្មើស; សម្របសម្រួលក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត; ជំរុញការឃោសនា និងអប់រំដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរ ឲ្យយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ល្អប្រសើររវាងរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ