កិច្ចសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម - ឥណ្ឌូនេស៊ីលើកទី១

(VOVWORLD) -    នាថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា លោកឧត្តមនាវីទោ Agus Setiadji អគ្គលេខាធិការនៃក្រសួងការពារជាតិឥណ្ឌូនេស៊ីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិឥណ្ឌូនេស៊ី អញ្ជើញចូលរួមកិច្ចសន្ទនាស្តីពីយោបាយការពារជាតិវៀតណាម-ឥណ្ឌូនេស៊ី តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។
កិច្ចសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម - ឥណ្ឌូនេស៊ីលើកទី១ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម - ឥណ្ឌូនេស៊ីលើកទី១

នាព្រឹកថ្ងៃទី ២៥ ខែមិថុនា លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមនាវីទោ Agus Setiadji បានធ្វើសហអធិបតីក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - ឥណ្ឌូនេស៊ីលើកទី១។ ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងជម្រុញរាល់សកម្មភាពសហប្រតិបត្តិការរវាងអង្គភាពកងទ័ពនានានៃប្រទេសទាំងពីរ ក៏ដូចជាបន្តរួមសហការនិងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីផងដែរ។ ផ្លាស់ប្តូរទស្សនៈអំពីការធ្វើនេសាទខុសច្បាប់ដោយគ្មានរាយការណ៍និងមិនគោរពតាម ច្បាប់កំណត់ (ហៅកាត់ថា IUU Fishing) លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ទៅលើគោលការណ៍នៃការដោះស្រាយបញ្ហាអ្នកនេសាទរំលោភបំពានលើដែនសមុទ្រ គឺគួរតែផ្អែកលើស្មារតីមនុស្សធម៌ និងអនុលោមតាមច្បាប់អន្តរជាតិដើម្បីធានាភាពស្របច្បាប់របស់ប្រទេសឥណ្ឌូនេស៊ីនិងច្បាប់វៀតណាមផងដែរ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានស្នើឲ្យភាគីទាំងពីរប្រព្រឹត្តជាមួយអ្នកនេសាទដោយឈរលើស្មារតីនេះដើម្បីបញ្ចៀសពីការប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ