កិច្ចសន្ទនាគោលនយោបាយកសិកម្ម វៀតណាម - អូស្ត្រាលី

(VOVWORLD) -នាថ្ងៃទី៨ខែឧសភា នៅទីក្រុង Canberra (ប្រទេសអូស្រ្តាលី) បាន ប្រព្រឹត្តទៅកិច្ចសន្ទនាស្តីពីគោលនយោបាយកសិកម្មរវាងវៀតណាមនិងអូស្រ្តាលីលើកទី ២ ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានអញ្ជើញចូលរួមកិច្ចសន្ទនា នេះ។
កិច្ចសន្ទនាគោលនយោបាយកសិកម្ម វៀតណាម - អូស្ត្រាលី - ảnh 1 កិច្ចសន្ទនាគោលនយោបាយកសិកម្ម វៀតណាម - អូស្ត្រាលី

ក្នុងការសន្ទនានេះវៀតណាមបានស្នើឱ្យអូស្ត្រាលីពន្លឿនការបើកទីផ្សារសំរាប់ផ្លែ ផាសិន និងផ្លែមានរបស់វៀតណាម។ លោក Le Quoc Doanh បានឲ្យដឹងថា៖

«កសិផលនានារបស់ប្រទេសវៀតណាមភាគច្រើនពុំប្រកួតប្រជែងដោយផ្ទាល់ ដូច្នេះហើយនេះគឺជាឱកាសសម្រាប់យើងបន្តបង្កើនទំហំពាណិជ្ជកម្មនៃការនាំ ចេញកសិផលទ្វេភាគី។ បច្ចុប្បន្ននេះ វៀតណាមជាទីផ្សារកសិផលធំ ដែល នាំចូលពីប្រទេសអូស្រ្តាលីមកកាន់វៀតណាម ដោយចាត់ទុកវៀតណាមជា ប្រទេសមានកសិផលត្រូពិកយ៉ាងច្រើនលើសលុប ដែលអាចនាំចេញទៅកាន់ អូស្រ្តាលីជាច្រើនទៀតផង »។

រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីកសិកម្ម និង ធនធានទឹកអូស្ត្រាលី លោក Malcolm Thompson បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជម្រុញការពិភាក្សា គ្នាស្តីពីការបើកទីផ្សារបន្លែ ផ្លែឈើ សាច់សត្វ និងកសិផលផ្សេងៗទៀតផង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ