កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាអាស៊ាន
(VOVWORLD) - នៅកិច្ចសន្ទនា បណ្ដាតំណាងបានផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៃបច្ចេក វិទ្យាថ្មីៗចំពោះស្ថាប័នការពារជាតិ ដើម្បីសម្រេចបានគោលដៅសន្តិសុខ ហើយឆ្លើយ តបប្រកបដោយប្រសិទ្ធភាពនឹងការគំរាមកំហែងធម្មតា ព្រមទាំងចែករំលែកការសាក ល្បងដែលប្រទេសនានាកំពុងត្រូវប្រឈមក្នុងការឆ្លើយតបនឹងការគំរាមកំហែង មកពីបច្ចេកវិទ្យាទើបលេចចេញ ក៏ដូចជាមេរៀនបទពិសោធន៍ផងដែរ។
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ចូលរួមកិច្ចសន្ទនា ARF DOD។ (រូបថត៖ qdnd.vn) |
នាថ្ងៃទី២០ ខែឧសភា កិច្ចសន្ទនាមន្ត្រីការពារជាតិវេទិកាតំបន់អាស៊ាន (ARF DOD) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមសហអធិបតីភាពរបស់លោក Haji Adi Ihram Bin Dato Paduka Haji Mahmud លេខាធិការរងប្រចាំការនៃក្រសួងការពារជាតិ ប្រ៊ុយណេ និងលោកDavid Lewis ជំនួយការអគ្គលេខាធិការការពារជាតិទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ចំណុះក្រសួងការពារជាតិអូស្ត្រាលី។
នៅកិច្ចសន្ទនា បណ្ដាតំណាងបានផ្ដោតសំខាន់ទៅលើការប្រើប្រាស់នៃបច្ចេក វិទ្យាថ្មីៗចំពោះស្ថាប័នការពារជាតិ ដើម្បីសម្រេចបានគោលដៅសន្តិសុខ ហើយឆ្លើយ តបប្រកបដោយប្រសិទ្ធភាពនឹងការគំរាមកំហែងធម្មតា ព្រមទាំងចែករំលែកការសាក ល្បងដែលប្រទេសនានាកំពុងត្រូវប្រឈមក្នុងការឆ្លើយតបនឹងការគំរាមកំហែង មកពីបច្ចេកវិទ្យាទើបលេចចេញ ក៏ដូចជាមេរៀនបទពិសោធន៍ផងដែរ។
បណ្ដាតំណាងក៏បានចែករំលែកទស្សនៈអំពីការធ្វើពិពិធកម្ម ARF DOD ហើយធានាការចូលរួមចំណែកជាបន្តបន្ទាប់របស់ ARF DOD ចំពោះវិធានការកសាង ជំនឿទុកចិត្តក្នុងតំបន់ផងដែរ៕