កិច្ចសន្ទនាយុវជនអាស៊ាន - ឥណ្ឌា៖ តភ្ជាប់​ដើម្បីជំនះពុះពារ​លើការ​លំបាក​សាកល្បង

(VOVWORLD) - ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមិថុនា កិច្ចសន្ទនាយុវជនអាស៊ាន - ឥណ្ឌា ឆ្នាំ ២០២០ បានប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូ ដោយទាក់ទាញការចូលរួមរបស់ប្រតិភូជាង ២០០ នាក់ ដែលជាយុវជន អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអង្គការសង្គមមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងឥណ្ឌា។
កិច្ចសន្ទនាយុវជនអាស៊ាន - ឥណ្ឌា៖ តភ្ជាប់​ដើម្បីជំនះពុះពារ​លើការ​លំបាក​សាកល្បង - ảnh 1 កិច្ចសន្ទនាយុវជនអាស៊ាន - ឥណ្ឌា (រូបថត៖ VOV)

វេទិកានេះគឺជាទីកន្លែងសម្រាប់យុវជនមកពីអាស៊ាន និងឥណ្ឌា ផ្លាស់ប្ដូរចំណេះដឹង និងគំនិតផ្តួចផ្តើមនានា ដើម្បីបើកឱកាសសហប្រតិបត្តិការ ជាពិសេសនៅក្នុងបរិបទ ដែលជំងឺរាតត្បាត Covid-19 បានឆ្លងរាលដាលនៅលើពិភពលោក។ ថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក Ram Madhav អគ្គលេខាធិការជាតិ នៃគណបក្ស BJP កាន់អំណាចនៅឥណ្ឌា ហើយជាសមាជិកនៃក្រុមប្រឹក្សាភិបាល នៃមូលនិធិឥណ្ឌាបានឲ្យដឹងថា៖           “យើងកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងដ៏ធំធេងអំពីសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត Covid-19។ យើងចាំបាច់ត្រូវរួមសហការគ្នា ដើម្បីជំនះពុះពារលើគ្រាដ៏លំបាក ។ ទន្ទឹមនឹងនេះ នាបច្ចុប្បន្ន កំពុងកើតមានសង្គ្រាមត្រជាក់ថ្មីមួយរវាងមហាអំណាចពិភពលោកទាំងពីរ ហើយវានឹងជះឥទ្ធិពលដល់តំបន់របស់យើង ពោលគឺតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកតែម្ដង។ យើងត្រូវតែដើរតួនាទីឈានមុខ ដើម្បីឲ្យបានឃើញនូវបញ្ហាសាកល្បង ក៏ដូចជាជោគវាសនារួមរស់អាស់ាន និងឥណ្ឌា។ លើលពីនេះទៅទៀត យុវជន ជំនាន់ក្រោយគប្បីបំផុសចលនាសង្គមនៅស្រុកកំណើតរបស់ខ្លួន ក៏ដូចជាបង្ហាញនូវតួនាទីដ៏សកម្មរបស់ខ្លួនចំពោះអាស៊ាន និងឥណ្ឌាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ