កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាចំណុចសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh (VOV) |
Vovworld-ក្នុងឱកាសបុណ្យតេតឆ្នាំមមែសប្តស័ក២០១៥ ឆ្លើយសម្ភាសអ្នក
យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសឹង្ហបុរី ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅសឹង្ហបុរីលោក Nguyen Tien Minh បានលើកត្រដែតរាល់សមិទ្ធិ
លេចធ្លោក្នុងទំនាក់ទំនងវៀតណាម-សឹង្ហបុរីក្នុងឆ្នាំ២០១៤។ តាមឯកអគ្គរដ្ឋទូតថា
សេដ្ឋកិច្ចបានក្លាយទៅជាចំណុចស្នូលក្នុងឆ្នាំ២០១៤ខណៈដែលការផ្លាស់ប្តូរ
ពាណិជ្ជកម្មទ្វេភាគីវៀតណាម-សឹង្ហបុរីបានកើនឡើង២០%។ នាបច្ចុប្បន្នសឹង្ហបុរីជា
ដៃគូពាណិជ្ជកម្មធំទី៦របស់វៀតណាម។
ឯកអគ្គរដ្ឋទូត Nguyen Tien Minh បានឲ្យដឹងថា នាពេលខាងមុខ ស្ថានទូតវៀត
ណាមបន្តសហការជិតស្និទ្ធជាមួយគណៈកម្មការជនវៀតណាមនៅទីនេះដើម្បីមាន
សកម្មភាពជាច្រើនថែមទៀតដើម្បីសហគមន៍ជនវៀតណាមនៅសឹង្ហបុរីកាន់តែផ្សា
ភ្ជាប់ជាមួយគ្នាក៏ដូចជាបង្កើនការតភ្ជាប់វាងសហគមន៍និងស្ថានទូត៕