កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម - វិនិយោគក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកគឺជាកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវៀតណាម - អាមេរិក

(VOVWORLD) -  នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន នាឱកាសអបអរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម - វិនិយោគក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកគឺជាកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវៀតណាម - អាមេរិក  - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc

យោងតាមលោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក មានចំណុចលេចធ្លោ ៣ ក្នុងទំនាក់ទំនងវៀតណាម - អាមេ រិក។ ទីមួយ ភាគីទាំងពីរទុកអតីតកាលនៅមួយអន្លើ ឆ្ពោះទៅអនាគត និងបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ; ទី ២ វិសាលភាពនិងកម្រិតនៃកិច្ចសហប្រតិបត្តិការ ពីនយោ បាយ ការ ទូត រហូតដល់វិស័យផ្សេងទៀត ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ អប់រំ វប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន  វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពោលគឺ ពីវិស័យទ្វេភាគីរហូតដល់កិច្ចសហប្រតិបត្តិការពិភព លោក គឺសុទ្ធតែទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទីបីទំនាក់ទំនងវៀតណាម - អាមេរិកក៏បានរួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការគោរពច្បាប់នៅមហាសមុទ្រឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិកនិងជុំវិញពិភពលោកផងដែរ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា  ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក នាពេលខាងមុខ អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងបរិបទ នាពេលបច្ចុប្បន្ន គឺធានានូវនិន្នាការអភិវឌ្ឍន៍វិជ្ជមាន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដោយជួយឧបត្ថម្ភយ៉ាងសកម្មដល់ដំណើរស្តារសេដ្ឋកិច្ចឡើងវិញនៃប្រទេសទាំងពីរ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។  លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមប្តេជ្ញា បន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគធុរកិច្ចនៅវៀតណាមក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់អាជីវកម្មអាមេរិក ដើម្បីអាមេរិកនឹងក្លាយជាវិនិយោគិនឈានមុខគេនៅវៀតណាមនាពេលឆាប់ៗនេះ។ ឯកអគ្គរដ្ឋទូត Ha Kim Ngoc ជឿជាក់ថាប្រទេសទាំងពីរនឹងលើកកម្ពស់សមិទ្ធិផលក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ជំនះរាល់បញ្ហាប្រឈម និងនាំទំនាក់ទំនងវៀតណាម - អាមេរិកឈានដល់កម្ពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ