កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាចំណុចភ្លឺមួយនៃទំនាក់ទំនងវៀតណាម-ចិន

(VOVWORLD) -កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច-ពាណិជ្ជកម្មជាចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺនៃ ទំនាក់ទំនងវៀតណាម-ចិន។ 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំ នៅវៀតណាម លោក Hong Xiao Yong ក្នុងឱកាសមកជម្រាប លាបញ្ចប់បេសកកម្ម ការទូតនៅវៀតណាមថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៨។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាចំណុចភ្លឺមួយនៃទំនាក់ទំនងវៀតណាម-ចិន - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc  អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំ នៅវៀតណាម លោក Hong Xiao Yong

        នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថាបក្ស និងរដ្ឋាភិបាលវៀតណាមជានិច្ចកាល គោរពការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពនិងដៃគូ សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ ចិន ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើនការជឿទុកចិត្តនយោបាយពីគ្នាទៅវិញទៅមក តាមរយៈកិច្ចរក្សាការជួបប្រាស្រ័យជាប្រចាំរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរគប្បីបើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពលើបណ្តាវិស័យសហប្រតិបត្តិការ ត្រួតពិនិត្យល្អរាល់ការខ្វែងគំនិត រក្សាសន្តិភាព ស្ថិរភាពលើសមុទ្រ ជាពិសេស នាំនាំទំនាក់ទំនងវៀតណាម-ចិនឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

        សម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើ វិស័យសេដ្ឋកិច្ចសង្គមរបស់វៀតណាមក៏ដូចជាការវិវឌ្ឍសំខាន់ នៃទំនាក់ទំនងរវាងវៀតណាមនិងចិននាពេលកន្លងទៅ នោះ លោកឯកអគ្គរដ្ឋទូតចិនបានអះអាងថា បន្ទាប់ពី បានបញ្ចប់បេសកម្មការទូតមក ថ្វីបើនៅឋានៈណាក៏ដោយ ក៏លោកនៅតែយកចិត្តទុក ដាក់ និងជម្រុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀត ណាម-ចិន ឲ្យមានការអភិវឌ្ឍឡើងកម្ពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ