កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបានជំហានគួរឲ្យកោតសសើរ
|
កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបានជំហានគួរឲ្យកោតសសើរ (vietnamplus.vn) |
Vovworld-កិច្ចសហប្រតិបត្តិការសន្តិសុខវៀតណាម-អាមេរិកទទួលបាន
ជំហានគួរឲ្យកោតសសើរ។ នេះជាព័ត៌មានបានចុះផ្សាយលើបណ្ដាញព័ត៌មាន
ទ្វីបអឺរ៉ុប Euro Presse Image នាថ្ងៃទី២៤មិនាក្នុងឱកាសដំណើរទស្សនកិច្ចរបស់
រដ្ឋមន្ត្រីក្រសួងនគរបាលនាយឧត្តមសេនីយ៍ Tran Dai Quang នៅប្រទេសអាមេរិក។
អត្ថបទសសេរមានចំណងជើងថា វៀតណាម-អាមេរិកបង្កើនទំនាក់ទំនង
សហប្រតិបត្តិការសន្តិសុខ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបន្តរក្សាយន្តការសហប្រ
តិបត្តិការដែលមានស្រាប់ស្រាវជ្រាវចរចារឈានទៅចុះហត្ថលេខាលើឯកសារ
សហប្រតិបត្តិការសំដៅកសាងក្របខ័ណ្ឌកត្តិយុតអំពីទំនាក់ទំនងសហប្រតិបត្តិការ
ទ្វេភាគីលើវិស័យធានាសន្តិសុខសណ្ដាប់ធ្នាប់។ ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត
អ្នកនិពន្ធបានចាត់ទុកថា អាមេរិកជានិច្ចកាលអះអាងការគាំទ្រវិធានការដោះស្រាយ
ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២របស់អង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍ស្ដិពីការប្រតិបត្តិសំរាប់ភាគី
នៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញការសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC)៕