កាណាដាទប់ទល់នឹងគ្រោះអាសន្នពីរលកនាំចូលដែកថែបដែលមានតម្លៃ ថោក
(VOVWORLD) - នាថ្ងៃទី ១៤ខែសីហា រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លោក Bill Morneau បាន ព្រមានអំពីការដែលអាមេរិកដំឡើងតំលៃពន្ធចំពោះផលិតផលដែកថែបនឹងធ្វើឲ្យ បរិមាណដែកថែបតម្លៃថោកពីបរទេសនាំចូលមកកាណាដាកាន់តែកើនឡើង ដែលធ្វើគំរាមកំហែងដល់វិស័យឧស្សាហកម្មដែកថែបនៅប្រទេសនេះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លោក Bill Morneau |
ថ្លែងមិតទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Bill Morneau បានឲ្យដឹងថា កាណាដាបានឃើញនូវការបង្កើនបរិមាណដែកថែបនាំចូល និងគ្រោះអាសន្ន ចំពោះផ្នែកដែកថែបនៃប្រទេសនេះ។ លោក Bill Morneau បានអះអាងថា អាមេរិកដំឡើងម្លៃពន្ធទៅលើផលិតផលដែកថែបនិងអាលុយមីញ៉ូមនាំចូល បានធ្វើឲ្យអ្នកផលិតដែកថែបនៅលើពិភពលោកផ្លាស់ប្តូរទិសដៅដោយផលិតទៅ កាន់ប្រទេសកាណាដាវិញ។
គួរបញ្ជាក់ថា នាខែមិថុនាកន្លងទៅ អាមេរិកបានប្រកាសធ្វើការយកពន្ធ២៥% ចំពោះផលិតផលដែកថែបនិង ១០%ចំពោះអាលុយមីញ៉ូមដែលនាំចូលពីបណ្តា ប្រទេសដទៃ ក្នុងនោះមានប្រទេសកាណដា។ ទីក្រុង Ottawa ក៏បានតបតវិញ ដោយវាយពន្ធក្នុងកំរិតស្រដៀងគ្នានោះដែរ ចាប់បើពីថ្ងៃទី១ខែកក្កដាតទៅ៕