|
ក្រុមឧទ្ទាម Abu Sayyaf (រូបថត៖BBC) |
(VOVworld) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau អះអាងថា ចំណាប់ខ្មាំង
ទី២នៃប្រទេសនេះឈ្មោះ Robert Hall ត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមនៅប៉ែកខាង
ត្បូងហ្វីលីពីន។ក្នុងសេចក្ដីប្រកាសចេញនាថ្ងៃទី១៣ មិថុនា នាយករដ្ឋមន្រ្តីលោក
Trudeau បានថ្លែងការរំលែកទុក្ខទៅដល់ក្រុមគ្រួសារនិងមិត្តភក្តិ របស់លោក Robert
Hall ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវគោលជំហរគឺមិនបង់ តំលៃលោះឡើយ។
លោក Trudeau បានសង្កត់ធ្ងន់ថា ការចាប់ជម្រិតរបស់ពួកភេរវករគឺសំដៅបង្កឡើង
អស្ថិរភាពនិងអំពើហឹង្សាប៉ុណ្ណោះ ហើយកាណាដានឹងមិនញាប់ញ័រចំពោះមុខយុទ្ធ
សាស្ត្របង្ក ការភ័យខ្លាចនិងអាកប្បកិរិយាដ៏កំសាករបស់ពួកភេរវករទៅលើការឈឺ
ចាប់របស់អ្នកដទៃនោះឡើយ។
ប៉ុន្មានម៉ោងមុននោះ ក្រុមឧទ្ទាមអ៊ីស្លាម Abu Sayyaf នៅប៉ែកខាងត្បូងហ្វីលីពីនបាន
ប្រកាសអំពីការសម្លាប់លោក Robert Hall ហើយឲ្យដឹងថែមទៀតថា សាកសពរបស់
ជនរងគ្រោះនឹងត្រូវបានរកឃើញនៅកន្លែងណាមួយនៅទីប្រជុំជន Jolo នាថ្ងៃទី១៣
មិថុនា។ប៉ុន្តែរហូតដល់យប់ថ្ងៃដដែល កងកម្លាំងប៉ូលីសហ្វីលីពីននៅមិនទាន់រក
ឃើញសាកសពរបស់លោក Robert Hall នៅឡើយទេ។លោក Robert Hall ត្រូវបាន
សម្លាប់ក្រោយពីរដ្ឋាភិបាលកាណាដាបដិសេធបង់ថ្លៃលោះខ្លួន ចំនួន១៣លាន
ដុល្លាអាមេរិកសំរាប់ក្រុមឧទ្ទាម Abu Sayyaf៕