កំណត់ពេលវេលារៀបចំសន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ស្តីអំពីស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៥ មិនា ក្រសួងការបរទេសទួរគីបានប្រកាសថា៖ ប្រធានាធិបតីប្រទេសនេះ លោក Tayyip Erdogan នឹងដំណើរកិច្ចប្រជុំជាមួយ សមភាគីរុស្ស៊ីនិងអ៊ីរ៉ង់នៅសន្និសីទកំពូលត្រីភាគីស្តីអំពីបញ្ហាស៊ីរីដែលគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុង Istanbul នាថ្ងៃទី ៤ មេសា ខាងមុខ។
កំណត់ពេលវេលារៀបចំសន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ស្តីអំពីស៊ីរី - ảnh 1 កំណត់ពេលវេលារៀបចំសន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ស្តីអំពីស៊ីរី

(VOVworld) – នាថ្ងៃទី ១៥ មិនា ក្រសួងការបរទេសទួរគីបានប្រកាសថា៖ ប្រធានាធិបតីប្រទេសនេះ លោក Tayyip Erdogan នឹងដំណើរកិច្ចប្រជុំជាមួយ សមភាគីរុស្ស៊ីនិងអ៊ីរ៉ង់នៅសន្និសីទកំពូលត្រីភាគីស្តីអំពីបញ្ហាស៊ីរីដែលគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុង Istanbul នាថ្ងៃទី ៤ មេសា ខាងមុខ។ ប្រធានាធិបតីទួរគី Erdogan នឹងធ្វើអធិបតីភាពសន្និសីទលើកនេះហើយនេះជាសន្និសីទកំពូលត្រី ភាគីលើកទី ២ អំពីស្ថានភាពនៅស៊ីរី។ អញ្ជើញចូលរួមសន្និសីទលើកនេះមាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ីរ៉ង់ លោក Hassan Rouhani។ តាមគំរោង ថ្នាក់ដឹកនាំទាំងបីរូបនឹងខំប្រឹងប្រែងស្វែងរកដំណោះ ស្រាយសំរាប់ជំលោះដែលអូសបន្លាយក្នុងរយៈពេលច្រើនឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ មុននេះ រុស្ស៊ីអ៊ីរ៉ង់និងទួរគីបានឯកភាពកំណត់ពេលវេលារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅទីក្រុង Astana កាហ្សាក់ស្ថាន នាថ្ងៃទី ១៦ មិនា ដើម្បី ពិភាក្សាអំពីស្ថានភាពនៅស៊ីរីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ