កាណាល់បារាំង ២៤ បានចេញផ្សាយជាផ្លូវការនៅវៀតណាមជាផ្លូវចាប់ពីថ្ងៃទី ២៤ខែឧសភា

(VOVWORLD) - នាថ្ងៃទី២៣ ខែឧសភា នៅរដ្ឋធានីហាណូយ ប្រធាននិងជាអគ្គនាយិការក្រុមហ៊ុន France Médias Monde លោកស្រី Marie-Christine Saragosse និង នាយក កាណាល់បារាំង ២៤ លោក Marc Saikali បានប្រកាសក្នុងសន្និសីទសារព័ត៌មាន អំពីការបើកជាផ្លូវការនិងឧទ្ទេសនាមអំពីកាណាល់បារាំង ២៤ រួមទាំង ក្រុម បុគ្គលិកនិងកម្មវិធីពិសេសរបស់កាណាល់នេះដល់ទស្សនិកជនថ្មី ចាប់ពីថ្ងៃទី ២៤ ខែឧសភា។

ដើម្បីកត់សម្គាល់ព្រឹត្តិការណ៍នេះ  អ្នកយកព័ត៌មានរបស់ កាណាល់បារាំង ២៤ ក៏មានកម្មវិធីពិសេសដែលឧទ្ទេសនាមអំពីប្រទេសវៀតណាម ដូចជា "វៀតណាម ក្លាយទៅជាគូប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅតំបន់អាស៊ី" ដោយឧទ្ទេសនាមអំពី ក្តីស្រឡាញ់កីឡាបាល់ទាត់យ៉ាងពេញទំហឹងរបស់ប្រជាជនវៀតណាម និង មាតិកាព័ត៌មានសំខាន់អំពី “ការរីកចំរើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម” ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចនៅ វៀតណាម ព្រមទាំង បទយកព័ត៌មាន "Rehahn Croquevielle វៀតណាម តាមរយៈកញ្ចក់ម៉ាស៊ីនថតរូប"  ដែល ឧទ្ទេសនាមអំពីអ្នកថតរូបជនជាតិបារាំង កំពុងរស់នៅវៀតណាមដែលបានថតរូបជនជាតិចំនួន ៥៤ របស់វៀតណាម ។

កម្មវិធីពិសេសនេះនឹងត្រូវបានចាក់បញ្ចាំងទៅទូទាំងភពលោកនៅម៉ោង 11:45 នាទី ព្រឹកថ្ងៃទី ២៤ ខែឧសភា (តាមម៉ោងវៀតណាម) ដោយភាសាទាំង ៤ រួមមាន ភាសាអង់គ្លេស បារាំង អេស្ប៉ាញ និង អារ៉ាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ