កាត់បន្ថយការឈឹចាប់ដោយជាតិគីមីពុលពណ៌លើឿងទុំ/Dioxin ជាការទទួលខុសត្រូវរបស់សង្គមទាំងមូល
|
កាត់បន្ថយការឈឹចាប់ដោយជាតិគីមីពុលពណ៌លើឿងទុំ/Dioxin ជាការទទួលខុសត្រូវរបស់សង្គមទាំងមូល |
(VOV)_នាយប់ថ្ងៃទី១៨ តុលា នៅទីក្រុងហាណូយសមាគមជនរងគគ្រោះដោយ
ជាតិគីមីពុល ពណ៌លឿងទុំ/ Dioxin បានរៀបចំកម្មវីធី ៖ រួមដៃកាត់បន្ថយការឈឺចាប់
ដោយជាតិគីមីពុលពណ៏ទុំ ឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ទិវាគ្រោះ
មហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (ថ្ងៃទី១០ សីហាឆ្នាំ
១៩៦១-ថ្ងៃទី១០ សីហាឆ្នាំ ២០១៦)។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀត
ណាម លោក Uong Chu Luu បានអោយដឹងថា៖
“ ខ្ញុំសូមអំពាវនាវអោយប្រជាពលរដ្ឋ យុទ្ធជនក្នុងទូទាំងប្រទេស ជនវៀត
ណាមនៅឯបរទេសនិងមិត្តភក្កិអន្តរជាតិបន្តរួមដំណើរជាមួយជនរងគ្រោះដោយ
ជាតិគីមីពុល ពណ៌លឿងទុំ/ Dioxinវៀតណាម។ខ្ញុំសូមអំពាវនាវអោយរដ្ឋអំណាច
អាមេរិក និងក្រុមហ៊ុនជាតិគីមីសាស្ត្រ ត្រូវយល់ដឹងច្បាស់លាស់ ការទទួលខុស
ត្រូវក្នុងការដោះស្រាយផលវិបាកសង្គ្រាមជាតិគីមីនៅវៀតណាម៕”