ក្នុងថ្ងៃទី១០ ខែធ្នូ៖ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ចំនួន១៤.៨១៩ករណីនៅខេត្ត ក្រុងចំនួន៥៧

(VOVWORLD) - ករណីបានជាសះស្បើយចំនួនជាង១៣០០ករណី បង្កើនចំនួនករណីបានជាសះស្បើយសរុបឡើងជាង១លានករណី។ 

ក្នុងថ្ងៃទី១០ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសចំនួន១៤.៨១៩ករណី (ថយចុះ៤៨១ករណីបើធៀបនឹងថ្ងៃមុន) នៅខេត្តក្រុងចំនួន៥៧។ ករណីបានជាសះស្បើយចំនួនជាង១៣០០ ករណី បង្កើនចំនួនករណីបានជាសះស្បើយសរុបឡើងជាង១លានករណី។ ករណីស្លាប់ចំនួន២១៦ករណី។

រហូតមកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួនជិត១៣១លានដូស ក្នុងនោះចាក់ដូសទី១ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងបានចំនួន៧៤លាន៥សែនដូស (សម្រេចបាន៩៧%) ហើយចាក់ដូសទី២បានចំនួន៥៦លាន៣សែនដូស (សម្រេចបានជាង៧០%)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ