ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៣.១៥៩ ករណី

(VOVWORLD) - ទីក្រុងហូជីមិញនៅតែមានករណីច្រើនជាងគេគឺ ៩៦៨ ករណី។ 

យោងតាមព្រឹត្តិបត្រនៃជំងឺកូវីដ ១៩ នៅថ្ងៃទី ១៨ ខែតុលារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១៧ ខែតុលាដល់ម៉ោង ១៧ ថ្ងៃទី ១៨ ខែតុលា វៀតណាមមានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៣.១៦៨ ករណី ដែលក្នុងនោះ អ្នកជំងឺ ៩ នាក់ជាករណីនាំហើយត្រូវបានធ្វើចត្តាឡីស័កភ្លាម និងករណីចំនួន ៣.១៥៩ ករណីត្រូវបានកត់ត្រាឆ្លងក្នុងស្រុក នៅក្នុងខេត្តនិងទីក្រុងចំនួន ៤៥។ ទីក្រុងហូជីមិញនៅតែមានករណីច្រើនជាងគេគឺ ៩៦៨ ករណី។ នៅថ្ងៃទី ១៨ ខែតុលាអ្នកជំងឺចំនួន ១.១៣៦ នាក់បានជាសះស្បើយនិង ៧៥ នាក់បានស្លាប់៕

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ