កម្ពុជានិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌សិល្បៈ
(VOVworld)-នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនបានទទួលជួបជាមួយ អនុរដ្ឋ
មន្ត្រីការបរទេសជប៉ុនលោក Kazuyuki Nakane ដែលកំពុងមាន ដំណើរទស្សនកិច្ច
នៅកម្ពុជា។ នៅទីនេះ ភាគីទាំងពីរបានព្រមព្រៀងបង្កើន កិច្ចសហប្រតិបត្តិការផ្លាស់
ប្តូរអំពីវប្បធម៌ សិល្បៈ សំដៅបង្កើតគ្រឹះស្ថាន សម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនង
នៃប្រទេសទាំងពីរ។ ក៏ក្នុងជំនួបនេះដែរ សម្តេចហ៊ុនសែន បានឯកភាពទៅនឹង
សំណើររបស់លោក Nakane ស្តីពីការ បើកការិយាល័យវប្បធម៌ សិល្បៈនៅកម្ពុជាក៏ដូចជាគាំទ្រគំរោងការណ៍ “នាវាយុវជនជប៉ុនអាស៊ាន”។សម្តេចហ៊ុនសែនក៏បាន
វាយតម្លៃខ្ពស់ការជួយ ឧបត្ថម្ភរបស់ជប៉ុន ចំពោះកម្ពុជា ក្នុងការកែទម្រង់បោះឆ្នោត
ព្រមទាំងសង្ឃឹម ថា ជប៉ុននឹងជួយឧបត្ថម្ភអំពីបច្ចេកទេសនិងសម្ភារៈថ្មីសម្រាប់
កម្ពុជា៕