កម្ពុជាបើកសម្ភោធស្ពានកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៅវៀតណាម
|
កម្ពុជាបើកសម្ភោធស្ពានកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៅវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣សីហានៅទីក្រុងតាខ្មៅនៃខេត្តកណ្ដាល រាជរដ្ឋាភិបាល
កម្ពុជាបានរៀបចំពិធីបើកសម្ភោធស្ពានតាខ្មៅ។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី
កម្ពុជាសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា នេះជាស្ពានដ៏ធំរបស់កម្ពុជាដែលទើប
នឹងបានបើកសម្ភោធរួមចំណែកសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
កម្ពុជា។ តាមនាយករដ្ឋមន្ត្រីហ៊ុនសែនថាការដាក់ឲ្យដំណើរការស្ពានតាខ្មៅនឹងជួយ
កាត់បន្ថយពេលវេលានិងចំណាយដឹកជញ្ជូនទំនិញតាមផ្លូវគោករវាងវៀតណាមនិង
ខេត្តសៀមរាបកម្ពុជា។ ស្ពានបានបើកការដ្ឋានតាំងពីឆ្នាំ២០១២តភ្ជាប់ខេត្តកណ្ដាល
ជាមួយរាជធានីភ្នំពេញ៕