កម្ពុជាផ្សព្វផ្សាយជាសាធារណៈផែនទីខ័ណ្ឌសីមាជាមួយវៀតណាម

(VOVworld)-ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនាថ្ងៃទី៩កញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេង
ហ៊ុនសែន បានណែនាំក្រសួងស្ថាប័នទាក់ទិននានានៃប្រទេសនេះ ផ្សព្វផ្សាយជា
សាធារណៈទៅកាន់ប្រជាជនគ្រប់រូបអំពីផែនទីខ័ណ្ឌសីមា ជាមួយវៀតណាម។ សម្តេចហ៊ុនសែនបានសង្កត់ធ្ងន់ថា​ រាល់ឯសារទាក់ទិន ដល់ផែនទីខ័ណ្ឌសីមា
ជាមួយវៀតណាម មិនត្រឹមតែជាមូលដ្ឋានជាក់ស្តែង ដែលបានព្រះមហាក្សត្រ
និងរដ្ឋសភាកម្ពុជាអនុម័តប៉ុណ្ណោះទេ ថែមទាំងជា ភស្តុតាងប្រវត្តិសាស្រ្តក្នុងការ
ស្រាវជ្រាវអំពីបូរណភាពដែនដីជាតិទៀតផង។ តាមថ្នាក់ដឹកនាំរូបនេះថា ឯកសារ
នេះ ក៏បានបញ្ជាក់នូវតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់គណៈ
បក្សប្រជាជនកម្ពុជា (CPP) ក្នុងកិច្ចការពារអធិប តេយ្យភាព បូរណភាពដែនដី
របស់កម្ពុជា ព្រមទាំងបំផ្លាញចោលរាល់ការ មូលបង្កាច់ខុសឆ្គងថា CPP និង
សម្តេចហ៊ុនសែន លក់ដីឲ្យវៀតណាម។ មុន នោះនាថ្ងៃទី៧តុលា សមាជិក គណ
បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន ប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសាធារណ
ថា បានរកឃើញផែនទី​ Bonne ខ្នាត ១/១០០.០០០ ដែលបានរក្សាទុកនៅអង្គការ
សហប្រជាជាតិនាថ្ងៃទី៤តុលាឆ្នាំ១៩៥៤ ហើយរដ្ឋាភិបាលកម្ពុជាកំពុងប្រើផែនទី
មិនស្របច្បាប់សម្រាប់ដំណើការ ខ័ណ្ឌសីមាព្រំដែន។ ក្នុងថ្ងៃដដែល រាជរដ្ឋាភិ
បាលកម្ពុជា បានប្រកាសថា នឹង អនុវត្តវិធានការច្បាប់តឹងរឹងចំពោះ លោក អ៊ុំ សំអានអំពីរាល់សេចក្តីប្រកាស ពោលខាងលើ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ