កម្ពុជាអំពាវនាវឲ្យមិនធ្វើពហិការក្នុងការបោះឆ្នោត

(VOVWORLD) -នាថ្ងៃទី ៩ មេសា គណកម្មធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប) បានព្រមានថា៖ គ្រប់មុខសញ្ញាទាំងអស់ ប្រសិនបើអំពាវនាវឲ្យធ្វើពហិការ ចំពោះការបោះឆ្នោតសកលនាពេលខាងមុខ នឹងត្រូវផាកពិន័យ និងប្រឈមមុខជាមួយបទល្មើសព្រហ្មទណ្ឌ។ 
កម្ពុជាអំពាវនាវឲ្យមិនធ្វើពហិការក្នុងការបោះឆ្នោត - ảnh 1លោកសមរង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា  (CNRP) 

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានអំពាវនាវឲ្យអ្នកបោះឆ្នោតដែលមានលក្ខខណ្ឌគ្រប់គ្រាន់ចូលរួមការបោះឆ្នោតនាថ្ងៃទី ២៩ កក្ដដាខាងមុខ សំដៅអនុវត្តន៍សិទ្ធិរបស់ខ្លួន។ សេចក្ដីព្រមានពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីលោកសមរង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិកម្ពុជា  (CNRP) ដែលជាគណបក្សប្រឆាំងសំខាន់ៗត្រូវរំលាយនោះ បានញុះញង់ឲ្យប្រជាជនធ្វើពហិការក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើ CNRP គ្មានសិទ្ធិចូលរួម។ លោកសមរង្ស៊ីបាននិរទេសខ្លួននៅបារាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ មក សំដៅគេចវេសការអនុវត្តន៍សាលដីការជាប់ពន្ធនាគារយ៉ាងហោចណាស់ ៨ ឆ្នាំ។

សូមបញ្ជាក់ថា៖ការបោះឆ្នោតរដ្ឋសភាកម្ពុជានិតិកាលទី ៦ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ កក្ដដាខាងមុខ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ១២៥ រូបផងដែរ។ យោងតាមការធ្វើស្ថិតិរបស់ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ នាបច្ចុប្បន្នមានគណបក្សនយោបាយចំនួន ៣៧ ត្រូបានទទួលស្គាលស្របច្បាប់ដោយស្ថាប័ននេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ