កម្ពុជាអះអាងថា ទំនាក់ទំនងជាមួយវៀតណាមកំពុងបន្តរីកចម្រើនយ៉ាងល្អប្រសើរ

(VOVWORLD) - ឆ្លើយសម្ភាសន៍ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជា បានអោយដឹងថា តាមផែនការ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នឹងអញ្ជើញជួបសម្ដែងការគួរសមនិងជួបចរចាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម ហើយអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បតិ្តការទ្វេភាគីជាច្រើនរវាងកម្ពុជានិងវៀតណាម។
កម្ពុជាអះអាងថា ទំនាក់ទំនងជាមួយវៀតណាមកំពុងបន្តរីកចម្រើនយ៉ាងល្អប្រសើរ - ảnh 1លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំកម្ពុជា (រូបថត៖ TTXVN)


 
លោក ផៃ ស៊ីផាន បានបន្តថា កម្ពុជាជានិច្ចកាលជំរុញហើយមានគោលបំណងចង់អោយវៀត ណាមទទួលបានកិច្ចសន្ទនាជាមួយដៃគូទាំងអស់ដោយឈរលើមូលដ្ឋាននៃសន្តិភាព ការគោរពនិងការយល់ដឹងគ្នាទៅវិញទៅមក។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជានោះគឺសន្តិភាពនិងកិច្ចសន្ទនា។ កម្ពុជាជានិច្ចកាលមានគោលបំណងចង់អោយបណ្ដាភាគីសន្ទនាគ្នា ព្រមទាំងលើកទឹកចិត្តអោយភាគីនានាដោះស្រាយបញ្ហាដោយច្បាប់និងតុលាការអន្តរជាតិផងដែរ។

        តាមរដ្ឋមន្រ្តី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអោយដឹងថា នាបច្ចុប្បន្ន កម្ពុជានិងវៀត ណាមកំពុងរួមគ្នាស្ថាបនាសម័យកាលប្រវត្តិសាស្ត្រថ្មីមួយ ហើយនាំទំនាក់ទំនងមិត្តភាពទ្វេភាគីឡើងកំពស់ថ្មី។ លោក ផៃ ស៊ីផាន បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នាពេលខាងមុខនេះ ពិតជានឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រទេសភូមិផងរបងជាប់គ្នាដ៏ល្អ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដើម្បីឆ្ពោះទៅរកអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ