កម្មវិធីជួបប្រាស្រ័យវៀតណាម ២0១៣
|
ពិធីបើកសម្ពោធន៍ ដាក់អោយដំណើការ មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ អប់រំអន្តរផ្នែក (ICISE)(http://www.khoahocphothong.com.vn/) |
(VOV)_ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួប្រាស្រ័យហវៀតណាម ឆ្នាំ ២០១៣ នាថ្ងៃទី
១២ សីហានៅទីក្រុង Quy Nhon បានប្រព្រឹត្តទៅពិធីបើកសម្ពោធន៍ ដាក់អោយ ដំណើការ មជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ អប់រំអន្តរផ្នែក (ICISE)។ នេះគឺជាទី កន្លែងដើម្បីបណ្ដាអ្នកវិទ្យាសាស្ត្រលើទូទាំងពិភពលោកប្រមូលផ្តុំជួបប្រាស្រ័យ ស្រាវជ្រាវវិទ្យាសាស្ត្រ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Thien Nhan បានសង្កត់ធ្ងន់ថា÷ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់ឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមនឹងប្រមូលផ្តុំអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា រួម ជាមួយការអប់រំ បណ្ដុះបណ្ដាល។ ពីព្រោះនេះគឺជាកម្លាំងពលំស្នូល ដើម្បីអភិវឌ្ឍន៍ ប្រទេសយ៉ាងលឿននិងចីរភាព។
បន្ទាប់ពីពិធីបើកសម្ពោធន៍ ដាក់អោយដំណើការ មជ្ឈមណ្ឌលអន្តរជាតិវិទ្យា
សាស្ត្រ អប់រំអន្តរផ្នែក (ICISE) នឹងប្រព្រឹត្តទៅពិធីបើកសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ ដោយប្រធានបទ÷ បង្អូចមើលទៅអវកាស។ សន្និសីទបានទាក់ទាញការចូល រួមរបស់អ្នកវិទ្យាសាស្ត្រល្បីឈ្មោះចំនួន ២០០នាក់ ក្នុងប្រទេសនិងលើទូ ទាំង ពិភពលោក ដែលក្នុងនោះមានអ្នកវិទ្យាសាស្ត្រចំនួន៥នាក់ បានទទួលរង្វាន់ Nobel៕