កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ស្តីពីវីរៈបទចម្រៀងនិទាឃរដូវ “ជើងទទេ-ឆន្ទះមោះមុត”
(VOVWORLD) -នាយប់ថ្ងៃទី២១មករា គណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ បានរៀបចំកម្មវិធី “វីរៈចម្រៀងនិទាឃរដូវ៖ ជើងទទេ- ឆន្ទៈមោះមុត” តាមរយៈទីតាំងផ្សាយផ្ទាល់ ចំនួន៣កន្លែង នោះគឺ ទីធ្លា Thong Nhat មណ្ឌលប្រពៃណីបដិវត្តន៍យុទ្ធនការវាយ សម្រុកនិងក្រោកឈរឡើង និទាឃៈរដូវ ឆ្នាំ១៩៦៨ ឃុំ Tan Nhut ស្រុក Binh Chanh និងឃុំ Binh My ស្រុក Cu Chi។ នេះជាកម្មវិធីរំលឹកខួបលើកទី៥០នៃយុទ្ធនាការវាយ សម្រុកនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៦៨ (១៩៦៨-២០១៨)។
ទិដ្ឋភាពនៃកម្មវិធី |
កម្មវិធីនេះបានសម្តែងនូវបទចម្រៀងដែលស្ងើចសរសើរស្មារតីតស៊ូប្រយុទ្ធ ឆន្ទៈ មោះមុតរបស់កងទ័ពនិងប្រជាជនក្នុងយុទ្ធនាការវាយសម្រុកនិងក្រោកឈរឡើងនិទា ឃរដូវឆ្នាំ១៩៦៨។ សិល្បៈករប្រជាជន Tran Hieu សំណេះសំណាលថា៖
“ខ្ញុំឃើញថ្ងៃថ្ងៃនេះគឺពិសេសណាស់យុទ្ធ នាការនិទាឃរដូវឆ្នាំ១៩៦៨បានអង្រួនពិភពលោក។ ពេលដែលយុទ្ធនាការកំពុងប្រព្រឹត្តទៅនោះ គឺខ្ញុំកំពុងនៅ សមរភូមិឡាវ។ ដោយសារយុទ្ធនាការនេះបានជាខ្ញុំច្រៀងដូចជាមានកំលាំងជាង។ ហើយថ្ងៃនេះបានច្រៀងនៅទីនេះគឺខ្ញុំសប្បាយចិត្តណាស់” ៕