កម្មវិធីនិទាឃរដូវសំរាប់កុមារលើកទី៨
(VOV)_កម្មវិធីនិទាឃរដូវសំរាប់កុមារលើកទី៨ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៤
មករា នៅទីក្រុងហាណូយ ដោយមានគោលដៅនាំមកអោយបណ្ដាកុមារក្រីក្រ កុមារ
មានស្ថានភាពលំបាក់នូវអំណោយពោពេញទៅដោយអត្ថន័យ ជាក់ស្ដែង។ កម្មវិធីនេះ
បានអំពាវនាវការគាំទ្រ ជួយឧបត្ថម្ភទាំងខាងសម្ភារះនិងស្មារតី ពីបណ្ដាអង្គការ អង្គ
ភាពអាជីវកម្ម បុគ្គល នៅក្នុងនិងក្រៅប្រទេសសំរាប់កុមានកុមារក្រីក្រ មានស្ថានភាព
លំបាក ក្នុងទូទាំងប្រទេស។
|
កម្មវិធីនិទាឃរដូវសំរាប់កុមារ |
នៅពិធីនេះ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមប្រគល់អោយ
ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីសំរាប់មូលនិធិគាំពារកុមារវៀតណាម ឆ្នាំ២០១៤
និងប័ណ្ណសរសើររបស់ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមប្រគល់
អោយបណ្ដាអង្គការ បុគ្គល និងសម្បុរសជនដែលបានរួមដំណើរជាមួយមូលនិធិគាំ
ពាវៀតណាមក្នុងរយៈពេលកន្លងទៅ៕