កម្មវិធីផ្ញើសារ “រួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយសារជាតិគីមីពុល Dioxin ” ឆ្នាំ ២០១៨
(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវីធីផ្ញើសារ “រួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយសារជាតិគីមីពុល Dioxin ឆ្នាំ ២០១៨” ដែលរៀបចំដោយមជ្ឈិមសមាគមជនរងគ្រោះដោយជាតិគីមីពុល Dioxin វៀតណាមសហការជាមួយគេហទំព័រអេឡិកត្រូនិចសប្បុរសធម៌ជាតិលេខ ១៤០០។
កម្មវិធីផ្ញើសារ “រួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយសារជាតិគីមីពុល Dioxin ” ឆ្នាំ ២០១៨ |
កម្មវិធីនេះចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី២២ខែសីហា។ ថ្លែងមិតក្នុងកម្មវិធី នេះប្រធានសមាគមជនរងដោយគ្រោះជាតិគីមីពុល Dioxin វៀតណាមលោក ឧត្តមសេនីយ៍ឯក Nguyen Van Rinh បានអំពាវនាវឲ្យសាធារណជននៅទូទាំង ប្រទេសរួមដៃគ្នាជាមួយសមាគមជនរងគ្រោះជាតិគីមីពុល Dioxin វៀតណាម ផ្ញើសារដើម្បីគាំទ្រចំពោះកម្មវិធីនេះ ។
ក្រៅពីការការអនុវត្តក្រោមរូបភាពផ្ញើសារ សមាគមនេះក៏អំពាវនាវបុគ្គល និង អង្គការនានានៅទូទាំងប្រទេសជួយឧបត្ថម្ភគាំទ្រផ្ទាល់ដោយសម្ភារៈឬក៏ផ្ទេរប្រាក់តាមរយៈគណនីរបស់មូលនិធិជនរងគ្រោះដោយជាតិគីមីពុល Dioxin វៀតណាម។ ទឹកប្រាស់ទាំងអស់នេះនឹងត្រូវបានមជ្ឈិមសមាគមជនរងគ្រោះដោយជាតិគីមី ពុល Dioxin ផ្តល់ជំនួយឧបត្ថម្ភ ថែទាំ ពិនិត្យនិងព្យាបាលជំងឺក៏ដូចជាការ បង្ហាត់បង្រៀនអាជីពនិងជួសជុលផ្ទះសម្បែងជូនជនរងគ្រោះដោយជាតិគីមីពុល Dioxin៕