កម្មវិធីផ្លាស់ប្តូរវប្បធម៌ជប៉ុន-Bac Ninh
|
កម្មវិធីផ្លាស់ប្តូរវប្បធម៌ជប៉ុន-Bac Ninh |
(VOV)_ នាយប់ថ្ងៃទី២០ មិនា នៅទីក្រុង Bac Ninh (ភាគខាងជើងវៀតណាម)
គណៈកម្មាធិការប្រជាជនខេត្ត Bac Ninh រួមសហការជាមួយក្រុមហ៊ុនវឌ្ឍនភាពអន្តរ
ជាតិ (AIC) សម្ព័ន្ធសមាគមវប្បធម៌អន្តរជាតិជប៉ុន Wanokai រៀបចំពិធីបុណ្យផ្កា
Sakura និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ជប៉ុន- Bac Ninh។
កម្មវិធីផ្លាស់ប្តូរវប្បធម៌ត្រូវបានចាប់ផ្តើមដោយបណ្ដាបទចម្រៀងពិសេសដោយបណ្ដាសិល្បករ សិល្បការិនីជប៉ុនសម្ដែង រួមផ្សុំជាមួយចង្វាក់នៃបទចម្រៀង Quan Ho Bac
Ninh ។ គណៈចាត់តាំងក៏បានតាំងបង្ហាញ មែកចំនួនមួយពាន់ និងដើមផ្កា Sakura
ចំនួន៥០ ដែលបានយកពីជប៉ុនមក។ កម្មវិធីនេះបានទាក់ទាញទស្សនិកជនរាប់ពាន់
នាក់មកចូលរួម។ កម្មវិធីនេះនឹងអូសបន្លាយដល់ថ្ងៃទី២២មិនាឆ្នាំ២០១៦៕