កម្មវិធីផ្លាស់ប្តូរសិល្បះ ឆ្ពោះទៅព្រំដែន កោះ សមុទ្រស្រុកកំណើត
(VOV)_កម្មវិធី ផ្លាស់ប្តូរសិល្បះ ដោយប្រធានបទ÷ឆ្ពោះទៅព្រំដែន កោះសមុទ្រ
ស្រុកកំណើតត្រូវ បានប្រព្រឹត្តទៅ នៅទីក្រុង Rach Gia ខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម) នាយប់ថ្ងៃទី ១ មិនា។ គោលដៅរបស់កម្មវិធីនេះគឺ សំដៅរំលឹកឡើង
វិញ នូវប្រពៃណីដ៏អង់អាចក្លាហានរបស់ប្រជាជនវៀតណាម ក្នុងការតស៊ូ ការពារអធិ
បតេយ្យ ភាពព្រំដែន កោះសមុទ្រ ទន្ទឹមនឹងនោះ បង្ហាញមនោសញ្ជេតនារបស់ ប្រជា
ជន នៅតំបន់ណាមបូខាងលិច ចំពោះកម្មាភិបាល យុទ្ធជន ដែលកំពុងការពារទឹកដី
មាតុប្រទេស។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានលើកច្បាស់ថា÷ ព្រំដែន កោះ សមុទ្រ ជាផ្នែកដ៏ពិសិទ្ធរបស់មាតុប្រទេស ដើរតួនាទីដ៏សែនសំខាន់ ក្នុង
ការ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារប្រទេសជាតិ។ វៀតនាមយកចិត្តទុក
ដាក់ ជាច្រើនដល់ការងារកោះសមុទ្រ និងក្នុងដំណើការកសាង និងអភិវឌ្ឍន៍ ប្រទេស
ជាតិ វៀតណាមបានចេញផ្សាយគោលនយោបាយសំខាន់ជាច្រើន អំពីកោះ សមុទ្រ។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងនថា÷
“ យើងត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការវិនិយោគ ហេដ្ឋរចនាសម្ព័ន្ធ កសាង
បណ្ដា ខ្សែរផ្លូវលើដីគោក តាមមាត់សមុទ្រ ប្រព័ន្ធកំពង់ផែរ ជាដើម។ ស្រាវជ្រាវ និង
អនុវត្តប្រកប ដោយប្រសិទ្ធិភាព បណ្ដាយន្តការគោលនយោបាយ សំដៅ ទប់ទល់ នឹង ការប្រែប្រួលអាកាសធាតុ និងទឹកសមុទ្រឡើង៕”
|
កម្មវិធីផ្លាស់ប្តូរសិល្បះ÷ឆ្ពោះទៅព្រំដែន កោះសមុទ្រស្រុកកំណើត (internet) |