កម្មវិធីពិធីបុណ្យ Carnaval Ha Long 2013 នឹងប្រព្រឹត្តទៅនាថ្ងៃទី២៧មេសា
ពិធីបុណ្យ Carnaval Ha Long 2013 ដោយប្រធានបទ÷ពណ៌សម្បុរ Quang Ninh ប្រមូលផ្តុំនិងរីករាលដាល នឹងបានប្រារព្វឡើងជាផ្លូវការ នាថ្ងៃទី ២៧ មេសា នៅទី
ក្រុង Ha Long ខេត្ត Quang Ninh(ភាគខាងជើងវៀតណាម) ថ្លែងមតិនៅសន្និសីទកា
សែត នារសៀលថ្ងៃទី ៩ មេសា លោកស្រី Vu Thi Thu Thuy អនុប្រធានគណះកម្មា
ធិ ការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា÷ នេះគឺជាលើកទី៧ ខេត្ត Quang
Ninh រៀបចំ ពិធីបុណ្យ Carnaval Ha Long ។ ចំណុច១ក្នុងចំណោមចំណុចសំខាន់
បំផុត របស់ពិធីបុណ្យលើកនេះគឺ ពិធីបុណ្យវិថី ជាមួយការចូលរួមរបស់មនុស្សជាង
៥០០០នាក់។ ក្នុងឱកាសនេះ មានក្រុមសិល្បះមួយចំនួនរបស់ ចិន កូរ៉េខាងត្បូង
និងឡាវ ក៏បានចូលរួមដែរ៕