កម្មវិធីលើកដម្តើងបណ្ដាសមិទ្ធិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០១៤


កម្មវិធីលើកដម្តើងបណ្ដាសមិទ្ធិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០១៤ - ảnh 1
កម្មវិធីលើកដម្តើងបណ្ដាសមិទ្ធិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំ ២០១៤ (Image: VOV))

(VOVworld) – នាយប់ថ្ងៃទី ២៣ ធ្នូ កម្មវិធីលើកដម្កើងបណ្ដាព្រឹត្តិការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោនៅវៀតណាមក្នុងឆ្នាំ ២០១៤ និងការទទួលស្គាល់ការរួមវិភាគ ទានរបស់អ្នកវិទ្យាសាស្ត្រក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ (វៀតណាម)។ សមិទ្ធិលេចធ្លោចំនួន ៩ លើវិស័យវិទ្យាសាស្ត្រសារវន្តដូចជា វិទ្យាសាស្ត្រអនុវត្ត វិទ្យាសាស្ត្រកសិកម្ម ជាដើម ត្រូវបានលើកដម្តើងក្នុងពិធីលើកនេះផងដែរ។ លោក Phan Xuan Dung ប្រធាន
គណៈកម្មការវបច្ចេកវិទ្យានិងបរិស្ថានរដ្ឋសភាវៀតណាមបានវាយតំលៃថា៖
បណ្ដាព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលេចធ្លោដែលត្រូវបានជ្រើសរើសក្នុង
ឆ្នាំ ២០១៤ មានអត្ថន័យដ៏សែនសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសន្តិសុខ
ការពារប្រទេសមិនត្រឹមតែ ចំពោះប្រទេសជាតិប៉ុណ្ណោះទេថែមទាំងចំពោះតំបន់
ទៀតផង។

“ដើម្បីវិទ្យាសាស្ត្របច្ចេកវិទ្យាបំរើប្រទេសជាតិក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
កិច្ចការពារប្រទេសនិងសន្តិសុខប្រកបដោយប្រសិទ្ធភាព រដ្ឋសភាវៀតណាម
យកចិត្តទុកដាក់ ជាច្រើនដល់វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ ជាពិសេស
រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បាន អះអាងថា៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជា
គោលនយោបាយជួរមុខរបស់វៀតណាម។

 តាមនោះ យើងអាចនាំចេញគោលនយោបាយដើម្បីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
អភិវឌ្ឍន៍។ ម្យ៉ាងទៀត ច្បាប់ស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (ធ្វើវិសោធនកម្ម)
មាន ខ្លឹមសារផ្លាស់ប្តូរថ្មីជាច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ