កម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនាគតភ្លឺស្វាង”
|
កម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនាគតភ្លឺស្វាង” |
(VOV)_នាថ្ងៃទី៤មេសា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ (វិទ្យុសម្លេងវៀតណាម)
រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវីធីសម្ដែងសិល្បះ៖” ការធ្វើដំណើរដើម្បីថ្ងៃអនា
គតភ្លឺស្វាង”។ កម្មវិធីនេះបានបង្ហាញនូវការធ្វើដំណើរមួយពីប្រទេសមួយត្រូវបំពុល
ដោយគ្រាប់មីនជាច្រើននិងត្រូវរងឥទ្ធិពលធ្ងន់ធ្ងរបំផុតលើពិភពលោក បានក្លាយ
ទៅជាប្រទេសមួយគ្មានគ្រោះអាសន្នដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌផ្ទុះពីសង្គ្រាម។ កម្ម
វិធីបានរួមចំណែកលើកកំពស់ថែមទៀតចំណេះដឹងអំពីការទប់ស្កាត់គ្រាប់មីននៅសេសសល់ពីសង្គ្រាមក្នុងសហគមន៍ និងការរួមដៃរបស់សហគមន៍ក្នុងការងារជំនះ
ពុះពារ និងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីន។ លោក Nguyen Trong Dam អនុ
រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានអោយដឹងថា៖
“ បន្តចលនាការរួមកម្លាំងកាយចិត្តរបស់សង្គមទាំងមូល ប្រជាជនគ្រប់ស្រទាប់
និងអង្គការ សហគ្រាស បុគ្គលវៀតណាមនៅក្នុងនិងក្រៅប្រទេស សកម្មរួមវិភាគ
ទាន។ ពង្រីកកម្លាំងពលំ របស់ផែនមហាសាមគ្គីជាតិ សម្រេចជោគជ័យគោលដៅ
ដើម្បីប្រទេសវៀតណាមគ្មានគ្រាប់មីន ក្រោយសង្គ្រាម៕”