កម្មវិធីសិល្បៈ “ចម្រៀងវីរភាពអំពីហាណូយ”

(VOVWORLD) - កម្មវិធីនេះ ដោយគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរៀបចំឡើងនៅទីក្រុងហាណូយ ក្នុងទម្រង់ផ្សាយផ្ទាល់លើទូរទស្សន៍ ដោយគ្មានអ្នកទស្សនា។

នាល្ងាចថ្ងៃទី ១០ ខែតុលានៅទីក្រុងហាណូយ កម្មវិធីសិល្បៈ “ចម្រៀងវីរភាពអំពីហាណូយ” បានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៦៧ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២១)។ កម្មវិធីនេះ ដោយគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរៀបចំឡើងនៅទីក្រុងហាណូយ ក្នុងទម្រង់ផ្សាយផ្ទាល់លើទូរទស្សន៍ ដោយគ្មានអ្នកទស្សនា។

“ចម្រៀងវីរភាពរបស់ហាណូយ” ដោយសិល្បករនៃក្រុមមហោស្រពតន្ត្រីនិងរបាំថាំងឡុងដែលមានបីផ្នែកគឺ “អារម្មណ៍ខែតុលា” “សម្រស់សរទៈរដូវហាណូយ” និង “សួស្តី ហាណូយនាពេលអនាគត”។ ជាមួយនឹងការសម្តែងការច្រៀងនិងរាំយ៉ាងពិរោះ ចំនួន ១៩ ឈុត កម្មវិធីបានកោតសរសើរដល់បក្ស លោកប្រធានហូជីមិញ ប្រទេសជាតិនិងរដ្ឋធានីហាណូយ ដែលបង្ហាញពីហាណូយមួយដ៏អង់អាចក្លាហានក្នុងប្រវត្តិសាស្ត្រនិងសម័យទំនើបនាពេលបច្ចុប្បន្ននិងជឿជាក់យ៉ាងមុតមាំបោះជំហានទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ