កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son

កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son - ảnh 1
កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son (vietnamplus)

        Vovworld-កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son ត្រូវបាន​ប្រារព្ធ​ឡើង
នាយប់ថ្ងៃទី១០វិច្ឆិកានៅទីក្រុងហូជីមិញ។ នេះជាកម្មវិធីសិល្បៈសំដៅ​បូក​សរុប
រយៈពេល៤ឆ្នាំអនុវត្តកម្មវិធីមនោសញ្ចេតនា Truong Son រៀបចំឡើងដោយកាសែត
Sai Gon giai phong និងអង្គភាពទាក់ទិន។ ក្រោយរយៈពេល៤ឆ្នាំបំផុស​និង​អនុវត្ត​គណៈចាត់តាំងរៃអង្គាសប្រាក់បានជិត១៤០ពាន់​លាន​ដុង ដំណើរការសាង​សង់​​
និងប្រគល់​ផ្ទះ​មេត្តាធម៍ជាង១៣០០ខ្នងនៅខេត្ត​ក្រុង​ចំនួន៤៤ សាងសង់វិហារ​រំលឹក​វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី Truong Son ចំនួន២​លើ​៤នៅកន្លែងសំខាន់ៗ។

        កត់សម្គាល់ស្នាដៃដែលទទួលបានរបស់អ្នកអនុវត្តកម្មវិធីមនោសញ្ចេតនានេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយស​
ពលកម្ម​ថ្នាក់លេខ៣ជូនសមូហភាពថ្នាក់ដឹកនាំកាសែត Sai Gon giai phong និង​
បុគ្គល​២នាក់។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានប្រគល់ប័ណ្ណសរសើរជូន​សមូហ
ភាព​ចំនួន៣និងបុគ្គលចំនួន២ដែលមានស្នាដៃជាច្រើនក្នុងការអនុវត្តកម្មវិធី​
មនោសញ្ចេតនា Truong Son។

        ក្នុងក្របខ័ណ្ឌកម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son បណ្ដាដំណាងបាន
កំសាន្តបណ្ដាកម្មវិធីសិល្បៈ បទចម្រៀងពិសេសស្ងើចសរសើរ​បក្ស លោកប្រធាន
ហូជីមិញ ស្រុកកំណើត ទឹកដីនិងមនុស្សវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ