ក្រិកដាក់ជូនផែនការកាត់បន្ថយ បន្ថែមប្រាក់ចំនួន៣២៥លានអឺរ៉ូ។
(VOVWORLD)-មធ្យោបាយឃោសនាក្រិកនាថ្ងៃទី១៧កុម្ភះបានឲដឹ
ថារដ្ឋាភិបាលនៃប្រទេសនេះបានដាក់ជូនផែនការកាត់បន្ថយ បន្ថែម
ប្រាក់ចំនួន៣២៥លានអឺរ៉ូឡើង EC- ធនាគារកណ្តាលអឺរ៉ុបECB និង
អង្គការមូលនិធិរូបិយវត្ថុអន្តជាតិIMF។តាមផែនការនេះក្រិកនឹងកាត់
បន្ថយ បន្ថែមប្រាក់ចំនួន១០០លានអឺរ៉ូលើវិស័យសុខាភិបាល និងការ
ពារប្រទេសសន្សំសំចៃប្រាក់ជិត៤៥លានអឺរ៉ូពីករការកាត់បន្ថយប្រាក់
ចូលនិវត្តន៍។តាមគំរោង រដ្ឋសភាក្រិកនឹងអនុម័ត្តលើច្បាប់ស្តីពីការ
កាត់បន្ថយបន្ថែមចំនួនប្រាក់នេះមុនថ្ងៃទី២៩កុម្ភះ។មុននោះ រដ្ឋសភា
ក្រិកងអនុម័តលើផែនការសន្សំសំចៃ ក្នុងប៉ុន្មានឆ្នាំខាងមុខ សំដៅ
ទទួល ប្រាក់កម្ចី ចំនួន ១៣០ពាន់លានអឺរ៉ូបន្ថែមទៀតពីសហភាពអឺរ៉ុប
និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ៕